ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ករណីគ្រឿងញៀន

124

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រភព​ពី​អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ឲ្យ​ដឹង​នៅ​ល្ងាច​នេះ​ថា ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១ និង​៥០​នាទី​រសៀល កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ចុះ​បង្ក្រាប​ករណី គ្រឿងញៀន​នៅ​ចំណុច​ដែក​កោង ស្ថិត​ក្នុងភូមិ​បិត​ត្រាំ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់។

Loading...

ទី​១-​ឈ្មោះ សឹម វិសុទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ទី​២-​ឈ្មោះ ដា ច​ន្នី ភេទ​ប្រុស អាយុ​៣២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់​ក្រុង ខេត្ត​ព្រះ​សីហ​នុ ទី​៣-​ឈ្មោះ ជួន សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។ សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន​៖ ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន ចំនួន​០៣​កញ្ចប់ ថ្នាំ​គ្រាប់​ប្រភេទ​wy ចំនួន​៣៨​គ្រាប់ និង​ទូរស័ព្ទ ចំនួន​០២​គ្រឿង​៕