លោក យន្ត មីន ៖ សំណង់​ដែល​សង់​ក្បែរ​ព្រ​លាន​យន្តហោះ ត្រូវ​បាន​កំណត់​កម្ពស់

169

ខេត្ត​ព្រះ​សីហ​នុ ៖ អភិបាលខេត្ត​ព្រះ​សីហ​នុ លោក យន្ត មីន បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពលរដ្ឋ​ថា សំណង់​ស្របច្បាប់​ដែល​សង់​បាន​នៅ​ក្បែរ​ទីតាំង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ នៅ​ក្នុង​ចម្ងាយ​៥១០​ម៉ែត្រ ចាប់ពី​ពី​ស​យន្តហោះ​ចុះ​ចត គឺ​សង់​បាន​តែ​កម្ពស់​ត្រឹម​៦​ម៉ែត្រ​ប៉ុណ្ណោះ មិន​អាច​សង់​ខ្ពស់​លើស​ពី​នេះ​បាន​ឡើយ វា​អាច​ប៉ះពាល់​ដល់​បច្ចេកទេស​ការ​ហោះហើរ​។

Loading...

មាន​ប្រសាសន៍​នេះ ក្នុង​ខណៈ​ពេល​ដែល​ឯកឧត្តម​អភិបាលខេត្ត អញ្ជើញ​ជួប​ជាមួយ​ពលរដ្ឋ​ចំនួន​៦២​គ្រួសារ ដែល​មាន​ទីលំនៅ ជាប់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ នៅ​សាលាឃុំ​រាម ស្រុក​ព្រៃ​នប់ នា​រសៀល​ថ្ងៃ​ទី​១៧ ធ្នូ ២០១៨​នេះ ៕