ប្រព្រឹត្ត​ទ​ង្វើ​បែប​នេះ​លើ​គាត់​ហើយ​… ពួនស្ទាក់​ភ្លាម​ៗ គេច​អត់​រួច

127

ខេត្តឧត្តរមានជ័យ ៖ បុរស​២​នាក់​ត្រូវ​បាន​ប៉ូលិស​អធិការ​ស្រុក​ត្រពាំង​ប្រាសាទ ធ្វើការ​ឃាត់ខ្លួន​ដោយ​ជាប់​ពាក់ព័ន្ធ​ពី​បទ​លួច​ម៉ូតូ​កាលពី​ម៉ោង​ប្រមាណ​៣​និង​២៥​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ធ្នូ ២០១៨ ដែល​កើតឡើង​នៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

Loading...

ជនសង្ស័យ​ទាំង​២​នាក់​ម្នាក់​ឈ្មោះ​តិ បុល ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អូរ​អ​ង្រេ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង និង​ម្នាក់​ទៀត​ឈ្មោះ​ឡុ​ង បូ​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្រាំ​ចាន ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ។​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ យុន ប្រា​ង ភេទ​ស្រី អាយុ​៤២​ឆ្នាំ មុខរបរ​អាជីវករ រស់នៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ហុងដា​វេ​វ (HONDA WAVE) ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​។

បើ​តាម​ប៉ូលិស​អធិការ​ស្រុក​ត្រពាំង​ប្រាសាទ​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​នូវ​ព័ត៌មាន​រាយការណ៍​ពី​ស្ត្រី​រង​គ្រោះ​រួច​មក លោក​បាន​ចាត់​កម្លាំង​ពួនស្ទាក់​ភ្លាម​ៗ ហើយ​ឈាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន រួម​ទាំង​វត្ថុ​តាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​សុ​គី​វី​វា (SUZUKI VIVA) ពណ៌​ខ្មៅ​បិទ​ស្គុ​ក​ពណ៌​ស្វាយ គ្មាន​ស្លាក​លេខ ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​។

ប៉ូលិស​បាន​បញ្ជាក់​ថា ប៉ូលិស​បាន​ធ្វើការ​សាកសួរ​ជនសង្ស័យ​ទាំង​២​នាក់ ហើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្ម​ភា​លួច​ម៉ូតូ​ពី​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ហើយ​យោង​តាម​ចម្លើយ និង​យោង​ទៅ​លើ​វត្ថុ​តាង ជនសង្ស័យ​ទាំង​២​នាក់ រួម​ម៉ូតូ​មួយ​គ្រឿង​ដែល​មធ្យោបាយ​ធ្វើ​សកម្មភាព​នោះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ចាត់ការ​បន្ត ដោយ​ឡែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ស្ត្រី​រង​គ្រោះ​វិញ​៕ ដោយ​ឱម សា​រឿ​ន