ចិន​និង​EU រិះគន់​សហរដ្ឋអាមេរិក​ថា​បង្ក​ជា​បញ្ហា​ដល់​WTO

128

ទីក្រុង​ស្វ៊ី​ស ៖ កាលពី​ថ្ងៃ​ចន្ទ​កន្លង​មកនេះ សហរដ្ឋអាមេរិក​ត្រូវ​បាន​រិះគន់​ដោយ​ប្រទេស​ចិន​និង​សហភាព​អឺរ៉ុប​(EU) ទាក់ទិន​នឹង​គោលនយោបាយ​ការពារ​និយម និង​ការ​បង្ក​ជា​បញ្ហា​ដល់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ។

Loading...

ប្រទេស​ជប៉ុន ស្វ៊ី​ស និង​កា​ណា​ដា ក៏​បាន​រិះគន់​ដល់​សហរដ្ឋអាមេរិក​ដែរ ប៉ុន្តែ​អគ្គរដ្ឋទូត​ពាណិជ្ជកម្ម​អា​មេ​រិ​ក លោក Dennis Shea បាន​អះអាង​ថា សកម្មភាព​ប្រកួតប្រជែង​មិន​យុត្តិធម៌​របស់​ប្រទេស​ចិន​កំពុង​តែ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​និង​ពលករ​បរទេស ព្រមទាំង​ល្មើស​នឹង​វិធាន WTO ផង​ដែរ ។ លោក​បាន​សន្យា​ថា នឹង​ដឹកនាំ​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​កា​រកែ​ទម្រង់ ។

រដ្ឋាភិបាល​អា​មេ​រិ​ក លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​ថា WTO មិន​អាច​ដំណើរការ​បាន​ទេ ព្រោះ​ពួក​គេ​បរាជ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​ចិន​ទទួលខុសត្រូវ​លើ​ការ​ដែល​មិន​បើក​ទូលាយ​សេដ្ឋកិច្ច​តាំងពី​ប្រទេស​ចិន​ចូល​ជា​សមាជិក​WTO តាំងពី​ឆ្នាំ ២០០១ មក ។

បេសកជន Zhang Xiangchen របស់​ប្រទេស​ចិន បាន​និយាយ​ថា ពន្ធ​អា​មេ​រិ​កលើ​ដែកថែប និង​អាលុយមីញ៉ូម បាន​អនុញ្ញាត​ឲ្យ​សហរដ្ឋអាមេរិក​អនុម័ត​គោលនយោបាយ​ការពារ​និយម ។

លោក Shea បាន​បង្ហាញ​ពី​កង្វល់​ទាក់ទិន​នឹង​ប្រព័ន្ធ​ដោះស្រាយ​ជម្លោះ​របស់​WTO និង​បាន​ឲ្យ​ដឹង​ថា តុលាការ​ក៏​ជួប​ប្រទះ​នឹង​ឧបសគ្គ​ផ្នែក​ច្បាប់​មួយ​ចំនួន​ដែរ ។

ប្រទេស​ជប៉ុន និង​ស្វ៊ី​ស​ថែម​ទាំង​បាន​បង្ហាញ​ពី​កង្វល់​ថា អា​មេ​រិ​ក​អាច​នឹង​ប្រើ​សន្តិសុខ​ជាតិ​ដើម្បី​ដាក់​ពន្ធ​លើ​ដែកថែប​និង​អា​លុយ
មី​ញ៉ូ​ម ៕ ប្រែ​សម្រួល​ដោយ ៖ ណៃ ដា​លី​ន