ជប៉ុន​ប្រឆាំង​ការ​សាងសង់​បន្ទាយ​ថ្មី​ៗ​របស់​រុ​ស្ស៊ី

172

ប្រទេស​ជប៉ុន ៖ ប្រទេស​ជប៉ុន​នឹង​តវ៉ា​ចំពោះ​រុ​ស្ស៊ីប្រឆាំង​ការ​សាងសង់​បន្ទាយ​យោធា​ថ្មី​ៗ នៅ​ប្រជុំ​កោះ​គូ​រី​ល​ខាងត្បូង ដែល​កងទ័ព​សូ​វៀត​ដណ្ដើម​យក ពេល​បញ្ចប់​សង្គ្រាមលោក​លើក​ទី​២ ហើយ​ក្រុង​តូ​ក្យូ​បន្ត​ទាមទារ​យក​វិញ​។ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​លោកតា​រ៉ូ​កូ​ណូ ថ្លែង​ទៅ​កាន់ សារព័ត៌មាន​នា​ថ្ងៃ​ទី​១៨​ធ្នូ​ថា យើង​មាន​បំណង​បង្កើន​ការ​តវ៉ា​។

Loading...

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ប្រកាស​ថា ខ្លួន​មាន​បំណង​បោះទ័ព​នៅ​ក្នុង​ប្លុក​បន្ទាយ​យោធា​៤​កន្លែង លើ​កោះ​២​នៃ​ប្រជុំ​កោះ​នេះ​ដែល​ក្រុង​មូ​ស្គូ​ហៅ​ប្រជុំ​កោះ​គូ​រី​ល​ខាងត្បូង រួច​ជប៉ុន​ហៅ​ដែនដី​ខាងជើង​។ យោង​តាម​ក្រសួង​ការពារ​ប្រទេស​ជប៉ុន​ថា ទាហាន​រុ​ស្ស៊ី​៣៥០០​នាក់​នឹង​ដាក់​ពង្រាយ នៅ​លើ​កោះធំ​ជាងគេ​២​នៃ​ប្រជុំ​កោះ​នោះ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ពង្រឹង​កម្លាំងយោធា​ដែល​កំពុង​ធ្វើ​។ ក្រុង​តូ​ក្យូ​បាន​ស្នើ​ដល់​រុ​ស្ស៊ីកាលពី​ខែកក្កដា ឲ្យ​កាត់​បន្ថយ​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​នៅ​ប្រជុំ​កោះ​នោះ តែ​​រុ​ស្ស៊ីបដិសេធ​។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​និយាយ​កាលពី​ថ្ងៃ​ទី​១៧​ធ្នូ​ថា កង​ទាហាន​និង​គ្រួសារ​ពួក​គេ ត្រូវ​ស្ថិត​នៅ​ក្នុង​បន្ទាយ​២​នៅ​លើ​កោះ ITOUROUP ចាប់ពី​ថ្ងៃ​ទី​២៥​ធ្នូ​ទៅ ព្រមទាំង​នៅ​ក្នុង​បន្ទាយ​២​ទៀត ស្ថិត​លើ​កោះ​KOUNACHIR​។

ព័ត៌មាន​នោះ​ត្រូវ​បាន​រាយការណ៍​ខណៈ​វិមាន​ក្រឹម​ឡាំង​ទើបតែ​ប្រកាស​ថា នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ីន​ហ្សូ​អា​បេ​អាច​មក​បំពេញ​ទស្សនកិច្ច​នៅ​រុ​ស្ស៊ី នា​ថ្ងៃ​ទី​២១​មក​រា​ខាង​មុខ​នេះ​៕​ ដោយ ខាន់​ សុខ​ឃ​ន