ខ្លោចចិត្ត​ណាស់​បុរស​ម្នាក់ បែក​ថ្នាំ​ឡើង​ចងក​លើ​បង្គោល​ភ្លើង​ស្លាប់

158

ខេត្តកោះកុង ៖ វេលា​ម៉ោង​៥ និង​៥០​ល្ងាច ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨​នេះ មាន​ជន​មិន​ស្គាល់ អត្តសញ្ញាណ​បែក​ថ្នាំ​ម្នាក់ ភេទ​ប្រុស បាន​ឡើង​លើ​បង្គោល​ភ្លើង ក្នុង​បំណង​ចងក​សម្លាប់​ខ្លួន នៅ​ចំណុច​ភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង​។ ពេល​ឃើញ​សកម្មភាព​ភ្លាម លោក​អធិការ​ស្រុក​បាន​ទូរស័ព្ទ​ទៅ​កាន់ លោក សំរឹទ្ធ សុ​ទ្ធី ប្រធាន​សិប្បកម្ម​អគ្គី​ស​នី​ស្រុក ដើម្បី​បិទ​ចរន្ត​អគ្គី​ស​នី​ជា​បណ្តោះអាសន្ន ព្រោះ​ខ្លាច​ឆក់​ដល់​ជន​នោះ​ស្លាប់​។

Loading...

ក្នុង​ខណៈនោះ សមត្ថកិច្ច​យើង​បាន​ធ្វើការ​បញ្ចុះបញ្ចូល​ផ្លូវ​អារម្មណ៍​ទៅ​ជន​រង​គ្រោះ​នោះ​ឲ្យ​ចុះ​មក​វិញ តែ​ជន​នោះ​មិន​ព្រម​ចុះ​ឡើយ រហូត​ដល់​ម៉ោង​៧ និង​៣០​យប់ ជន​នោះ​បាន​ស្រាតខោ​ខ្លួនឯង ចងក​សម្លាប់​ខ្លួន​ជាប់​ជាមួយ​ខ្សែកាប​តែ​ម្តង​។ បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​បាន​រក​អ្នក​ឡើង​យក សាកសព​ដាក់ចុះ​ក្រោម​៕