ជនជាតិ​ប៊ែ​ល​ហ្សិ​ក​២​នាក់​ជាប់គុក​មួយ​ជីវិត រឿង​ដឹក​គ្រឿងញៀន​ចូល​ស្រុក​ខ្មែរ

300

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ធ្នូ ២០១៨​នេះ បាន​ប្រកាស​សាលក្រម សម្រេច​ផ្ដន្ទាទោស​ជនជាតិ​ប៊ែ​ល​ហ្សិ​ក​២​នាក់ ដាក់​ពន្ធនាគារ​ម្នាក់​ៗ​អស់​មួយ​ជីវិត និង​ពិន័យ​ប្រាក់​ក្នុង​ម្នាក់ ៨០​លាន​រៀល បង់​ចូល​ថវិការដ្ឋ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​នូវ​សារធាតុ​ញៀន ឆ្លង​ដែន​ខុសច្បាប់ តាម​មាត្រា​៤០​នៃ​ច្បាប់​ប្រឆាំង​គ្រឿងញៀន​។ ជនជាប់ចោទ​ម្នាក់​ឈ្មោះ TANGUY EDDIE J TALLER ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ដោយ​កាន់​លិខិតឆ្លងដែន​លេខ EN383201​។ និង​ម្នាក់​ទៀត​ឈ្មោះ CATRY DAVIT NOEL M ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ប៊ែ​ល​ហ្សិ​ក​ដូច​គ្នា​។

Loading...

គួរ​បញ្ជាក់​ថា ជនជាប់ចោទ​ទាំង​២​នាក់ កាលពី​ថ្ងៃ​ទី​១០ មក​រា ២០១៨ ត្រូវ​បាន​កម្លាំង​សម​ត្ថ​កិច្ច​មន្ទីរ​ប្រ​ឆាំ​គ្រឿងញៀន ការ​សហការ​ជាមួយ​សមត្ថកិច្ច គយ និង​នគរបាល​អន្តោប្រវេសន៍ និង​ប្រចាំការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ចាប់ខ្លួន ករណី​ដឹក​ជញ្ជូន នូវ​សារធាតុ​ញៀន​ឆ្លង​ដែន​ដោយ​ខុសច្បាប់ តាម​ជើង​យន្តហោះ​ពី​ប្រទេស​ប្រេ​ស៊ី​ល ឆ្លងកាត់​ប្រទេស​អេ​ត្យូ​ពី និង​ថៃ ចូល​មក​កម្ពុជា​។ ក្រោយ​ពី​ចាប់ខ្លួន និង​ឃុំខ្លួន សំណុំរឿង​នេះ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ លើកយក​មក​បើក​សវនាការ​ជំនុំជម្រះ​ជា​សាធារណៈ ទើប​បានជា​មានការ​ប្រកាស​សាល​ក្រ​ផ្តន្ទាទោស លើ​ជនជាប់ចោទ​ដាក់គុក​ម្នាក់​ៗ​អស់​១​ជីវិត ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន ជាង​១​គីឡូក្រាម​នោះ​៕