រយៈ​ពេល​​ជិត២​ខែ… ​សម្លាប់​អ្នកទោស​៧០០​នាក់

165

ប្រទេស​ស៊ី​រី ៖ អង្គការសិទ្ធិមនុស្ស​ស៊ី​រី ​OSDH បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម បាន​ប្រហារជីវិត​អ្នកទោស​ប្រមាណ​ជា​៧០០​នាក់ រយៈពេល​ជិត​២​ខែ​កន្លង​មកនេះ នៅ​ភាគ​ខាងកើត​ស៊ី​រី​។

Loading...

អ្នកទោស​ទាំងនេះ​ស្ថិត​ក្នុង​ចំណោម​ជន​ស៊ី​វិល​១៣៥០​នាក់​និង​បណ្ដា​យុទ្ធ​ជន ដែល​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ចាប់​ឃុំ​ទុក ក្នុង​តំបន់​ដែល​គេ​នៅ​ត្រួតត្រា នា​ភាគ​ខាងកើត​នៃ​ទន្លេ​EUPHRATE ជុំវិញ​ទីក្រុង​ហា​ជី​ន​ជិត​ព្រំ​ដែន​អីុ​រ៉ា​ក់​។

កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី ​FDS ដែល​ភាគច្រើន​ជា​ពួក​ជីវពល​ឃើ​ត​YPG ជួយ​ទ្រទ្រង់​ដោយ​កង​ទាហាន​ពិសេស​និង​កងទ័ពអាកាស​អា​មេ​រិ​ក ជា​អ្នក​ប្រយុទ្ធ​នៅ​តំបន់​នោះ​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ​៕ ដោយ​ខាន់ សុខ​ឃន