លោកពូ​ទី​ន​ជួប​អ្នកកាសែត​ជាង​១៧០០​នាក់

162

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ីលោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន កាលពី​ថ្ងៃ​ទី​២០​ធ្នូ​បាន​ជួប​ប្រចាំឆ្នាំ ជាមួយ​អ្នកកាសែត​ជាង​១៧០០​នាក់ មក​ពី​គ្រប់​តំបន់​រុ​ស្ស៊ី ទ្វីប​អា​ស៊ី អឺរ៉ុប​និង​អា​មេ​រិ​ក ខណៈ​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​ពួក​លោក​ខាងលិច ជុំវិញ​ចេតនា​របស់​អា​មេ​រិ​ក ដកខ្លួន​ថយ​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​មួយ ព្រមទាំង​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​រុ​ស្ស៊ី​និង​អ៊ុយ​ក្រែ​ន​។

Loading...

នោះ​ជា​ការ​ជួប​ជុំក្នុង​សន្និសីទ​សារព័ត៌មាន​ដ៏​ធំ​ជា​ប្រពៃណី​មួយ​។ វា​ជា​ការ​ជួបជុំ​ធំ​ជាមួយ​អ្នកកាសែត​លើក​ទី​​១៤​ហើយ សម្រាប់​លោកពូ​ទី​ន ចាប់តាំងពី​លោក​ឡើង​កាន់​អំណាច​ពី​ឆ្នាំ​២០០០​មក​។ ការ​ជួបជុំ​ជាមួយ​អ្នកកាសែត​ដ៏​ធំ​នេះ ប្រព្រឹត្ត​ទៅ​នៅ​ឯ​មជ្ឈមណ្ឌល​ពា​ណិ​ជ្ច​កម្ម​អន្តរជាតិ​ក្រុង​មូ​ស្គូ ហើយ​ត្រូវ​បកប្រែ​ជា​ភាសា​អង់គ្លេស បារាំង​និង​អា​ល្លឺ​ម៉​ង់​។

ការ​ជួបជុំ​ធំ​ជាមួយ​អ្នកកាសែត​របស់​លោកពូ​ទី​ន​លើក​ដំបូង​គេ គឹ​កាលពី​ឆ្នាំ​២០០១៕ ដោយ​ ខាន់ សុឃន