ជួសជុល​បន្ទប់ តែ​ជួប​គ្រោះ​អកុសល​ប​ន្យ​ល់​ទុក​កូន​៤​នាក់​ក្នុង​បន្ទុក

184

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​ឆ្លៀតពេល​ទំនេរ​ពី​ការងារ​បាន​យក​ម៉ូ​ទ័​រដាក់​ជណ្តើរ​ឡើង​ស្វាន ដើម្បី​ជួសជុល​បន្ទប់ដេក​ឱ្យ​កូន ជា​អកុសល​ភ្លាត់ស្នៀត​ឆ្លង​ចរន្ត​ឆក់​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទី​ពេទ្យ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៣​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ នៅផ្ទះ​អត់លេខ ក្រុម​១៧ ផ្លូវលំ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

Loading...

សព​ជន​រង​គ្រោះ​មានឈ្មោះ សុខ ចាន់​ថន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ឬ​ស្សី​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ មានស្រុក​កំណើត ភូមិ​ស្វាយ​ជំរៅ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង មាន​ប្រពន្ធ​ឈ្មោះ ថាំង សុភាព អាយុ​៤០​ឆ្នាំ មុខ​របរ​​លក់​កា​រ៉េ​ម ស្នាក់​នៅ​ជាមួយ​ប្តី មានស្រុក​កំណើត ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​បន្ទាយមាស ខេត្តកំពត មានកូន​ចំនួន​៤​នាក់ ប្រុស​១ ស្រី​៣​នាក់ នៅ​ក្នុង​បន្ទុកគ្រួសារ​។

បើ​តាម​សម្តី​រៀបរាប់​របស់​ស្ត្រី​ជា​ប្រពន្ធ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ប្តី​របស់​គាត់​បាន​សំរាក​ពី​ការងារ​សំណង់ ហើយ​ឆ្លៀតពេល​ទំនេរ​ប្តី​របស់​គាត់​បាន​យក​ម៉ូ​ទ័​រដាក់​ជណ្តើរ​ឡើង​ទៅ​ស្វាន​ដើម្បី​ជួសជុល​បន្ទប់​ឱ្យ​កូន​ដេក តែ​នៅ​ពេល​ដែល​ដាក់​ជណ្តើរ​ឡើង គឺ​ប្តី​របស់​គាត់​មិន​បាន​មើល​ខ្សែភ្លើង​ដែល​នៅ​ខាងក្រោម លុះដល់​ពេល​ឡើង​ស្វាន ស្រាប់តែ​ប្តី​ជាន់​ជណ្តើរ​ដែក​ដែល​គាប់​ជាប់​ខ្សែភ្លើង​នៅ​ក្រោម​ជណ្តើរ​នោះ ទើប​បណ្ដាល​ឱ្យ​ប្តី​របស់​គាត់​ឆ្លង​ចរន្ត​ឆក់​ធ្លាក់​មក​ក្រោម​វិញ​។

ស្ត្រី​ជា​ប្រពន្ធ​បន្ត​ទៀត​ថា ពេល​នោះ​ដែរ រូប​គាត់​ជា​ប្រពន្ធ ព្រមទាំង​បងប្អូន​ដែល​នៅ​ក្បែរ​នោះ​ក៏​បាន​នាំ​ជន​រង​គ្រោះ​ត្រូវជា​ប្តី​ដាក់​លើ​ម៉ូតូ​កង់​បី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត តែ​ពេល​ទៅ​ដល់​មន្ទី​ពេទ្យ​ប្តី​របស់​គាត់​ក៏​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ ។

ហេតុការណ៍​នេះ​ដែរ​បន្តិច​ក្រោយមក ដំណឹង​នេះ​លឺ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ព្រមទាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគ​បាល​ស្ទឹង​មាន​ជ័យ​២ ចុះ​ទៅ​កន្លែង​កើតហេតុ ខ្លះ​ទៀត​ទៅ​មន្ទី​ពេទ្យ ដើម្បី​ពិនិត្យ​មើល​ជន​រង​គ្រោះ និង​ទំនាក់ទំនង​ហៅ​ខាង​ជំនាញ​កោសល្យវិច័យ​ខណ្ឌមានជ័យ​ឱ្យ​ចុះ​ទៅ​ពិនិត្យ​សាកសព​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បញ្ជាក់​ប្រាប់​ថា សព​ជន​រង​គ្រោះ គឺ​ពិតជា​បាន​ស្លាប់​ដោយសារ​តែ​ឆក់​ខ្សែភ្លើង​ពិតប្រាកដ​មែន រួច​ហើយ​ក៏​ធ្វើ​លិខិត​ប្រគល់​សព​ជន​រង​គ្រោះ​ឱ្យទៅ​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ស្រុក​កំណើត​ខេត្តព្រៃ​វែង៕ ដោយ​យឹម ឈឿន