មូល​ហេតុ​ដែល​​ធ្វើ​ឱ្យ​​សក់របស់​អ្នក​​ឆាប់​ឡើង​ប្រេង

145

មូលហេតុ​ដែល​ធ្វើ​ឲ្យ​សក់​អ្នក​ឆាប់​ឡើង​ប្រេង ៖

Loading...

1.​អ្នក​មិន​គួរ​កក់សក់​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប្រេង​លើ​ស្បែក​ក្បាល​អ្នក​ប្រែជា​តិច ។ នៅ​ពេល​ដែល​តិច​ស្បែក​ក្បាល​អ្នក​នឹង​អាច​បញ្ចេញ​មក​បន្ថែម ។ ដូចនេះ​យូរ​ទៅ ប្រេង​នឹង​អាច​ឡើង ច្រើន​ឡើង​ៗ​ជា​មិន​ខាន​ឡើយ ។

2.​នៅ​ពេល​ដែល​អ្នក​តែងតែ​ចូល​គេង​យប់​ជ្រៅ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​សុខភាព​អ្នក​ទ្រុឌទ្រោម​ទេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​សក់​អ្នក​ឡើង​ប្រេង​ច្រើន​ទៀត​ផង ។ ដូចនេះ​អ្នក​មិន​គួរ​តែងតែ​ចូល​គេង​យប់​ជ្រៅ​នោះ​ឡើយ ។

3.​ប្រសិនជា​អ្នក​តែងតែ​ពិសារ​អាហារ​ដែល​ហឹរ​ពេក ប្រៃ​ពេក និង​ខ្លាញ់​ពេក នឹង​ធ្វើ​ឲ្យ​សក់​អ្នក​ងាយ​ឡើង​ប្រេង​ដូច​គ្នា ។ ដូចនេះ​អ្នក​គួរតែ​កាត់​បន្ថយ​បរិភោគ​អាហារ​ទាំងនេះ ទើប​អាច​ធ្វើ​ឲ្យ​សក់​អ្នក​មិនសូវ​ឡើង​ប្រេង ។

4.​នៅ​ពេល​ដែល​អ្នក​ប្រើ​ខុស​សាប៊ូ​កក់សក់ សក់​អ្នក​ក៏​ងាយ​ឡើង​ប្រេង​ខ្លាំង​ណាស់ ។ ដូចនេះ អ្នក​គួរតែ​ជ្រើសរើស​សាប៊ូ​ដែល​ត្រូវ ទើប​អាច​ចៀស​ពី​សក់​ដែល​មាន​ប្រេង​ខ្លាំង (​ប្រភព​ពី​៖ Health.com.kh) ៕