ពូ​ទី​ន​ថា ​លោក​ខាងលិច​ចង់​រារាំង​រុ​ស្ស៊ី

161

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​​ទី​ន​កាលពី​ថ្ងៃ​ទី​២០​ធ្នូ បាន​ចោទប្រកាន់​ពួក​លោក​ខាងលិច​ថា ចង់​រារាំង​ការ​កើនឡើង​នៃ​អានុភាព​របស់រុ​ស្ស៊ី ដោយ​លោក​បរិហារ​នា​ឱកាស​ជួប​ប្រចាំឆ្នាំ ជាមួយ​អ្នកកាសែត​ជិត​២០០០​នាក់ បណ្ដា​ទណ្ឌកម្ម​ប្រឆាំង​ប្រទេស​លោក​និង​ការ​ប្រឌិត​រឿងអាស្រូវ​នានា​ពី​ចារកម្ម​។

Loading...

ពេល​សួរ​លោក​ពី​ទណ្ឌកម្ម​របស់​ពួក​លោក​ខាងលិច​ប្រឆាំង​រុ​ស្ស៊ី ចាប់តាំងពី​រុ​ស្ស៊ីចាប់​យក​គ្រី​មេ​កាលពី​ឆ្នាំ​២០១៤ ប្រមុខ​វិមាន​ក្រឹម​ឡាំង​យល់​ថា នោះ​មក​ពី​ការ​កើនឡើង​នៃ​អានុភាព​របស់រុ​ស្ស៊ី។ រយៈពេល​ជិត​៤​ម៉ោង​នៃ​ការ​ជួបជុំ​ជាមួយ​អ្នកកាសែត​នោះ លោកពូ​ទី​ន​ក៏​ប្រកាស​ដែរ​ពី​ផែនការ​កំណើនសេដ្ឋកិច្ច ហើយ​លោក​បរិហារ​ការ​គ្រោង​ដកខ្លួន​ថយ របស់​អា​មេ​រិ​ក​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​សំខាន់​មួយ ដោយ​លោក​យល់​ថា បែប​នេះ​នឹង​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​នៃ​ការ​រត់ប្រណាំង​គ្រឿង​សព្វាវុធ​។

ចង់​សំដៅលើ​ការ​លើក​រឿងអាស្រូវ​ពី​ចារកម្ម​និង​ការ​ចោទប្រកាន់​នានា​ទៀត​ប្រឆាំង​រុ​ស្ស៊ី ពិសេស​ពី​ការ​បំពុល​នៅ​អង់គ្លេស​អតីត​ចារបុរស​រុ​ស្ស៊ី​ម្នាក់​លោកពូ​ទី​ន​ថា វា​មាន​ទិស​ដៅ​តែ​មួយ​ជាមួយ​គ្នា​។ លោក​ថា​ទិស​ដៅ​គឹ​សាមញ្ញ​រារាំង​ការ​អភិវឌ្ឍន៍​របស់​រុ​ស្ស៊ី។ លោកពូ​ទី​ន​លើក​ម្យ៉ាងទៀត​ពី​មហិច្ឆតា​ធំ​ៗ​របស់​លោក​ចង់​ឲ្យ​រុ​ស្ស៊ី​ក្លាយទៅជា​មហាអំណាច​សេដ្ឋកិច្ច​ទី​៥​របស់​ពិភពលោក រួច​លោក​យល់​ថា​អាច​ធ្វើ​បាន៕ ដោយ​ខាន់​សុខ​ឃ​ន