គ្រោះថ្នាក់​ចរាចររយៈពេល​២​ថ្ងៃ ស្លាប់​មនុស្ស​៧​នាក់​របួសធ្ងន់​១៨​នាក់

139

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ គ្រោះថ្នាក់​ចរាចរ​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​២២-២៣ ខែធ្នូ ឆ្នាំ​២០១៨ កើត​ឡើ​១៨​លើក (​យប់​៩​លើក​) ស្លាប់​ប្រុស​៧​នាក់ របួសធ្ងន់​១៨​នាក់​(​ស្រី​២​នាក់​) របួសស្រាល​១០​នាក់​(​ស្រី​៨​នាក់​)​។ មូលហេតុ​គ្រោះថ្នាក់ ៖ ល្បឿន​៤​លើក​ស្លាប់​១​នាក់​,​មិន​គោរព​សិទ្ធិ​៥​លើក​,​បត់​គ្រោះថ្នាក់​២១​លើក​, កត្តា​យាន​១​លើក​ស្លាប់​១​នាក់​,​ប្រជែង​គ្រោះថ្នាក់​៣​លើក​ស្លាប់​២​នាក់​,​មិន​ប្រកាន់​ស្តាំ​២​លើក​ស្លាប់​២​នាក់​,​ស្រវឹង​២​លើក​ស្លាប់​១​នាក់​។

Loading...

សរុប​ស្លាប់​៧​នាក់​៖ ម៉ូត​៦​នាក់​(​មិន​ពាក់មួក​៥​នាក់​) រថយន្ត​ធំ​១​នាក់​។ គ្រោះថ្នាក់​ប៉ះទង្គិច ៖ ម៉ូតូ​នឹង​ម៉ូតូ​៦​លើក ស្លាប់​៣​នាក់​,​ម៉ូតូ​នឹង​រថយន្ត​តូច​៦​លើក ស្លាប់​២​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​១​លើក​,​ម៉ូតូ​នឹង​ថ្មើរជើង​១​លើក​,​រថយន្ត​តូច​នឹង​ថ្មើរជើង​១​លើក​,​រថយន្ត​ធំ​ក្រឡាប់​ខ្លួនឯង​១​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​នឹង​ផ្សេង​ៗ១​លើក​,​រថយន្ត​តូច​នឹង​ផ្សេង​ៗ១​លើក​ស្លាប់​១​នាក់​។ បណ្តាល​ឲ្យ​ខូចខាត យាន​៣២​គ្រឿងក្នុង​នោះ​មាន​៖ ម៉ូតូ​២១​គ្រឿង​,​រថយន្ត​តូច​៩​គ្រឿង ,​រថយន្ត​ធំ​៣​គ្រឿង​,​យាន​ផ្សេង​ៗ១​គ្រឿង ។ យានយន្ត​បង្កហេតុ ៖ ម៉ូតូ​១៦​លើក​,​រថយន្ត​តូច​៤​លើក​,​រថយន្ត​ធំ​៣​លើក​,​យាន​ផ្សេង​ៗ២​លើក​។

គ្រោះ​ថ្នាក់លើ​ផ្លូវ ៖ ផ្លូវជាតិ​៨​លើក ,​ផ្លូវ​ខេត្ត​១០​លើក​។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ៖ ភ្នំពេញ​៨​លើក ស្លាប់​៣​នាក់ របួស​១២​នាក់​(​ស្រី​៤​នាក់​), បាត់ដំបង​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​, កណ្តាល​២​លើក​ស្លាប់​២​នាក់​របួស​៣​នាក់ និង​ខេត្តឧត្តរមានជ័យ​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់​៕