ការ​ដកទ័ព​អា​មេ​រិ​ក​ចេញ​ពីស៊ី​រី​មានការ​សម្រប​ស​ម្រូ​ល​គ្នា

145

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​អះអាង​នា​ថ្ងៃ​ទី​២៣​ធ្នូ​ថា ការ​ចាកចេញ​របស់​កងទ័ព​អា​មេ​រិ​ក​ពីស៊ី​រី នឹង​ធ្វើ​ដោយ​យឺត​ៗ​ហើយ​មានការ​សម្របសម្រួល​គ្នា​បំផុត​ជាមួយ​ប្រទេស​តួ​ក​គី ដើម្បី​ចៀសវាង​ពី​ភាព​ចន្លោះ​ប្រហោង​មួយ​នៃ​អំណាច ក្នុង​បណ្ដា​តំបន់​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម​ឃើ​ត ដែល​អាច​ផ្ដល់​ការ​ចំណេញ​ដល់​របប លោក​បា​ចា​អាល់​អាសា​ដ​។

Loading...

លោក​ត្រាំ​កាលពី​ថ្ងៃ​ទី​១៩​ធ្នូ​បាន​ចេញ​បញ្ជា​ឲ្យ​ដក​ដោយ​ឆាប់រហ័ស ទាហាន​អា​មេ​រិ​ក​ប្រមាណ​ជា​២០០០​នាក់ ដែល​មា​នទី​តាំងនៅ​ភាគ​ឦសាន​ស៊ី​រី ជា​តំបន់​មានការ​តស៊ូ​ប្រឆាំង​ពួក​ជី​ហា​ដ​រួម​ជាមួយ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី ជា​ក្រុមចម្រុះ​របស់​ពួក​ជីវពល​អា​រ៉ាប់​-​ឃើ​ត​។ លោក​ត្រាំ​ប្រឆាំង​ចាប់តាំងពី​យូរ​មក​ហើយ វត្តមាន​យោធា​អា​មេ​រិ​ក​ក្នុង​ជម្លោះ​មួយ​ដែល​គិត​ថា​ចំណាយ​ប្រាក់​ច្រើន​បំផុត​។

លោក​យល់​ថា​កងទ័ព​អា​មេ​រិ​ក​នៅ​ស៊ី​រី​លែង​សំខាន់​ទៀត​ហើយ ព្រោះ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កំពុង​រង​បរាជ័យ​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​ការ​ចាកចេញ​នោះ​នាំ​ឲ្យ​ពួក​យុទ្ធ​ជន​ឃើ​ត បាត់បង់​ការ​ជួយ​ទ្រទ្រង់​ខាង​យោធា ខណៈ​តួ​ក​គី​ក៏​គំរាម​វាយប្រហារ​ពួក​គេ ព្រោះ​តួ​ក​គី​ចាត់​ទុក​ពួក​យុទ្ធ​ជន​ឃើ​ត​ថា​ជា​ភេរវ​ករ​។

តាម​TWITTER​លោក​ត្រាំ​គូសបញ្ជាក់​ថា លោក​បាន​សន្ទនា​តាម​ទូរស័ព្ទ​យ៉ាង​យូរ​និង​មាន​ផ្លែផ្កា ជាមួយ​សម​ភាគី​តួ​ក​គី​លោក​រី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន​។ លោក​ថា​មេដឹកនាំ​ទាំង​២​លើក​ពី​បញ្ហា​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ពី​ការ​សន្យា​ទៅ​វិញ​ទៅ​មក​នៅ​ស៊ី​រី​និង​ពី​ការ​ដកថយ​ដោយ​យឺត​ៗ​និង​មានការ​សម្របសម្រួល​គ្នា​បំផុត នៃ​កងទ័ព​អា​មេ​រិ​ក​ចេញពី​តំបន់​នោះ ព្រមទាំង​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដែល​កំពុង​មានការ​កើន​ខ្ពស់​។ មន្ទីរ​ប៉ង់​តា​ហ្កោ​ន​រាយការណ៍​នា​ថ្ងៃ​ទី​២៣​ធ្នូ​ថា បទបញ្ជា​ដក​កង​ទាហាន​អា​រិ​ក​ចេញ​ពីស៊ី​រី ត្រូវ​បាន​លោក​ត្រាំ​ចុះហត្ថលេខា​រួច​ហើយ​។

ចំណែក​កងទ័ព​តួ​ក​គី​ពេល​នេះ​បាន​បញ្ជូន​កងកម្លាំង​បន្ថែម​មក​កាន់​ព្រំដែន​ជាមួយ​ស៊ីរី ពិសេស​រថយន្ត​យោធា​ប្រមាណ​ជា​១០០​គ្រឿង៕ ដោយ ខាន់ សុឃន