ស្ពាន​ទ្រុឌទ្រោម​៣​កន្លែង ជំនួស​ដោយ​ស្ពានដែក​២​កន្លែង !

153

ខេត្តស្ទឹងត្រែង ៖ ស្ពាន​ដែល​សមានភាព​ទ្រុឌទ្រោម​រ៉ាំរ៉ៃ​យូរអង្វែង​ច្រើន​កន្លែង​នៅ​តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ​ចាប់ពី​ស្រុក ថា​ឡា​បរិ​វ៉ា​ត់ទៅ​កាន់​ស្រុក​សៀម​បូក​មួយ​ចំនួន​បាន​ផ្លាស់​ប្តូរ​ជា​ស្ពាន​ដ៏​រឹង​មាំ និង​ជា​សមិទ្ធិ​ផល​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ នៅ​តាម​មូលដ្ឋាន​ប្រប​ដង​ទន្លេ ក្នុង​នោះ​ដែរ​ស្ពាន​ចំនួន​៣​ខ្សែ​បាន​សម្រេចការ​សាងសង់​ជា​ស្ថាពរ ហើយ​២​កន្លែង​ទៀត នឹង​គ្រោង​សាងសង់ នៅ​ពេល​ខាង​។ នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៨ លោក ម៉ុម សា​រឿ​ន អភិបាល​នៃ​អណៈ​អភិបាលខេត្ត ស្ទឹង​ត្រែង បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ថានភាព​នៃ​ការ​ស្ថាបនា​ផ្លូវ ស្ពាន និង​កា​រត​ភ្ជាប់​បណ្តាញ​អគ្គិសនី ទៅ​តាម​ដង​ទន្លេមេគង្គ ស្ថិត​នៅ​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ មាន​៣​ឃុំ ក្មុ​ង​នោះ​រួម​មាន​ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ ឃុំ​អូរ​រៃ និង​ឃុំ​កាំ​ង​ចាម​។

Loading...

ស្ពាន​ដែល​សម្រេចការ​សាងសង់​នោះ​ជា​ប្រភេទ​ដែក​បា​ឡេ​មាន​ចំនួន​៣​ក្នុង​នោះ​ស្ពាន​អូរ​រៃ​ប្រវែង​៤០​ម៉ែត្រ ស្ពាន​អូរ​រុន​ប្រវែង​៦០ ម៉ែត្រ ស្ថិត​នៅ​ក្នុង​ឃុំ​អូរ​រៃ និង​ស្ពាន​អូ​តា​សួ​ស​ប្រវែង ៣០​ម៉ែត្រ ស្ថិត​នៅ​ក្នុង​ឃុំ​កាំ​ង​ចាម​។ ស្ពាន​ខាងលើ​នេះ​ស្ថិត​នៅ​ស្រុក ថា​ឡាប​តិ​វ៉ា​ត់ ត្រូវ​បាន​សាងសង់​ជា​ស្ថាពរ​រួចរាល់​ហើយ​។ ក្នុង​គ្រា​ទទួល​សមិទ្ធិ​ផល​ថ្មី​ខាងលើ​លោក​អភិបាលខេត្ត បាន​ឆ្លៀតឱកាស ចុះ​ពិនិត្យ​ទីតាំង​ចំនួន​២​កន្លែង​ទៀត​ដើម្បី​បន្ត​សាងសង់​ស្ពាន​បន្ថែម​ក្នុង​នោះ​ចំណុច​ស្ពាន​អូរ​គ្រៀក ប្រវែង​២៧​ម៉ែត្រ និង​ស្ពាន​អូរ​ក្រាស់ ស្ពាន​ទាំង​ពីរ​នេះ ស្ថិត​នៅ​ឃុំ​កាំ​ង​ចាម ហើយនឹង​ផ្តើម ដំណើរការ​សាងសង់​នា​ពេល ឆាប់​ៗ​ខាង​មុខ​។

លោក​អភិបាលខេត្ត បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ រួម​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន ដើម្បី​ថែទាំ​សមិទ្ធិ​ផល​ថ្មី​នេះ ឲ្យ​បាន​ប្រសើរ និង​បន្ត​ជួសជុល​រាល់​ការ​ខូចខាត រូ​ម​ទាំង​ផ្លូវ​ដែល​រង​ការ ខូចខាត​ដោយសារ​គ្រោះ​ទឹកជំនន់​នា​ពេល​កន្លង​មកនេះ ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើ​ដំណើរ​ឆ្លងកាត់​។ ទន្ទឹម​ការ​លេញ​ចេញ​នូវ​សមិទ្ធិ​ផល​ថ្មី​ក្នុង មូលដ្ឋាន​ខាងលើ​នោះ អាជ្ញាធរ​ខេត្ត​ក៏​បាន​សិក្សា​ត​ភ្ជាប់ និង​ទម្លាក់​បណ្តាញ​អគ្គិសនី​ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​រួម​គម្រោង​សាងសង់ ឈូស​ឆាយ​ផ្លូវ​ថ្មី រហូត​ដល​ព្រំប្រទល់​ខេត្តក្រចេះ​។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​ស្ថាបនា​ផ្លូវ ស្ពាន កា​រត​បណ្តាញ​អគ្គិសនី​នេះ​ដែរ លោក​អភិបាលខេត្ត បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ នៅ​តាម​មូលដ្ឋាន​ភូមិ ឃុំ លោក​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​និច្ចកាល សម្តេច​លោក​តែងតែ​គិតគូរ​ដល់​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​បងប្អូន គ្រប់ពេលវេលា​។ គ្រានោះ​ដែរ​លោក​អភិបាលខេត្ត បាន​នាំ​យក​ថវិកា​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ លោកយាយ លោកតា ចាស់ជរា ចំនួន​៥០​នាក់ ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា ២​ម៉ឺន​រៀល​ផង​ដែរ​៕ ដោយ ៖ រ៉ូ សាលី