បុរស​ម្នាក់​ដាច់​ចិត្ត​ចងក​សម្លាប់​ខ្លួន ចោល​ប្រពន្ធ និង​កូន​តូច​ៗ២​នាក់

173

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​នឹង​ខ្សែ​អង្រឹង​ភ្ជាប់​ទៅ​នឹង​ឆ្អឹង​ពិ​ដាន​ក្នុង​បន្ទប់ទឹក​ផ្ទះ​ជួល របស់​ខ្លួន​បណ្តាល​ឲ្យ​ស្លាប់ ដោយសារ​តែ​មាន​វិបត្តិ​ក្នុង​គ្រួសារ​ទាស់ទែង​គ្នា​ជា​ប្រចាំ ហើយ​ប្រពន្ធ​ស្តីបន្ទោស​បន្តិច បន្តួច​នោះ​។ ការ​ធ្វើ​អត្តឃាត​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល​ក្នុងភូមិ ដើម​ខ្វិត សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​។ បុរស​ដែល​គិត​ខ្លី ត្រូវ​បាន នគរបាល​មូលដ្ឋាន​ឲ្យ​ដឹង​ថា ឈ្មោះ រ៉ែ​ន សាក់ អាយុ​២៥​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ មាន​ប្រពន្ធ​ឈ្មោះ សុខ ស្រី​ល័​ក្ខ អាយុ​២៨​ឆ្នាំ មានកូន​ចំនួន​២​នាក់​។

Loading...

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​រូប​នោះ​បាន ចង​កម្លា​ប់​ខ្លួន​នឹង​ខ្សែ​អង្រឹង​ភ្ជាប់​ទៅ​នឹង​ឆ្អឹង​ដែក​ពិ​ដាន​នៅ​ក្នុង​បន្ទប់ទឹក​ផ្ទះ​ជួល​របស់​ខ្លួន ហើយ​ត្រូវ​បានកូន​ប្រុស របស់​ប្រពន្ធ​(​ប្តី​មុន​) ប្រទះ​ឃើញ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​ជួយ​កាត់​បញ្ជូន​ទៅ​ស​ង្ក្រោះ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត តែ​ស្លាប់​បាត់​ទៅ​ហើយ​។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា បុរស​មាន​វិបត្តិ​រូប​នោះ និង​ស្ត្រី​ជា​ប្រពន្ធ​បាន​ស្រឡាញ់​គ្នា ពុំ​បាន​រៀប​ការ​នោះ​ទេ ហើយ​រស់នៅ​ជា​ប្តី​ប្រពន្ធ​អស់​រយៈពេល​ចំនួន​៤​ឆ្នាំ បានកូន​ប្រុស​២​នាក់ កូន​បង​អាយុ​១​ឆ្នាំ និង​កូន​ប្អូន​ទើបតែ​កើត​បាន​២៥​ថ្ងៃ​ប៉ុណ្ណោះ​។

ការ​រស់នៅ​ជាមួយ​គ្នា រយៈពេល​ចុង​ក្រោយ​នោះ ពុំ​សូវ​ចុះសម្រុង​គ្នា​នោះ​ទេ តែងតែមាន​ទំនាស់​គ្នា ក្នុង​គ្រួសារ​ដោយសា​តែ​បុរស​រូប​នោះ បើកប្រាក់​បាន​មិន​ឲ្យ​ប្រពន្ធ ហើយ​គិត​ពី​លេងល្បែង និង​ផឹកស្រា​ជា​ប្រចាំ​។ តាម​ព័ត៌មាន​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង ប្រមាណ​៥​ព្រឹក ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ ប្តី​របស់​ខ្លួន​ទើប​មក​ពី​លេងល្បែង​ហើយ​ចូល​ផ្ទះ ខណៈនោះ រូប​គាត់​បាន​ស្តីបន្ទោស​ក៏​មាន​ទំនាស់​គ្នា ហើយ​ប្តី​ក៏​បាន​ទៅ​បាត់​ទៅ​មិន​នឹក​ស្មានថា ចិត្តខ្លាំង​ទៅ​សម្ងំ​ចងក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់ទឹក​បែប​នេះ​។ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ ម៉េ​ង ធា