ចិន​ក្លាយយ​ជា​ប្រទេស​ចូលរួម​ចំណែក​ដល់​UN​ច្រើន​ជាងគេ​លេខ​2

138

ទីក្រុង​ប៉េង​កាំ​ង ៖ ចិន​នឹង​ក្លាយជា​ប្រទេស​ដែល​ចូលរួម​ចំណែក​មូលនិធិ​អង្គការសហប្រជាជាតិ​ធំ​ជាងគេ​លេខ​២ ចាប់ពី​ឆ្នាំ​ក្រោយ​នេះ​ទៅ បន្ទាប់​ពី​ប្រទេស​ជប៉ុន​ត្រូវ​បាន​រុញច្រាន​មក​ចំណាត់ថ្នាក់​លេខ​៣​វិញ ។

Loading...

យោង​តាម​សេចក្តីសម្រេច​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ថ្ង​សៅរ៍​បាន​ឲ្យ​ដឹង​ថា ការ​ចូលរួម​ពី​ប្រទេស​ចិន​នឹង​កើនឡើង​ពី​៧,៩២%​ក្នុង​អំឡុង​ពី​ឆ្នាំ​២០១៦ ដល់​២០១៨ ដល់​១២,០១%​នៅ​អំឡុង​ពេល​៣​ឆ្នាំ​ខាង​មុខ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ការ​ចូលរួម​ចំណែក​របស់​ប្រទេស​ជប៉ុន​នឹង​ធ្លាក់​ចុះ​ពី​៩,៦៨% មក​ស្មើ​៨,៥៦%​វិញ ។

ការ​គណនា​តួលេខ​ចួ​ល​រួម​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​យោង​ទៅ​តាម​កត្តា និង​លក្ខខណ្ឌ​ជា​ច្រើន​ដូច​ជា​ប្រាក់​ចំណូល​ជាតិ​សរុប​ជាដើម​។

ជាមួយ​គ្នា​នេះ​ផង​ដែរ ប្រទេស​ចិន​នឹង​បន្ត​ក្លាយជា​ប្រទេស​ដែល​ចូលរួម​ធំ​ជាង​លេខ​ពីរ​ដល់​មូលនិធិ​សម្រាប់​កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ឆ្នាំ ២០១៩ ដល់ ២០២១​ផង​ដែរ ។

ចំណែក​ការ​ចូលរួម​របស់​ពួក​គេ​នឹង​កើនឡើង​ពី​ប្រមាណ​១០,២៤% មក​ស្មើ​១៥,២២% ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក​នឹង​នៅ​តែ​បន្ត​ជា​ប្រទេស​ចូលរួម​ចំណែក​ធំ​ជាងគេ​ក្នុងអំឡុងពេល​៣​ឆ្នាំ​ខាង​មុខ​នេះ ៕ ប្រែ​សម្រួល​ដោយ ៖ ណៃ ដា​លី​ន