ចៀស​ពី​ទម្លាប់​បណ្តាល​ឱ្យ​កើត​ជំងឺ​ទឹកនោមផ្អែម

161

ទម្លាប់​ដែល​អ្នក​មិន​គួរ​ធ្វើ ដើម្បី​ការពារ​ជំងឺ​ទឹកនោមផ្អែម ៖

Loading...

1.​អ្នក​គួរតែ​ឈប់​ជក់បារី និង​ញ៉ាំ​ស្រា ព្រោះ​សារធាតុពុល​ដែល​មាន​ក្នុង​បារី អាច​ធ្វើ​ឲ្យ​ឈាម​អ្នក​ប្រែជា​ស្អិត ដោយ​អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​កើត​ជំងឺ​ទឹកនោមផ្អែម​បាន ។ ដូចនេះ​មិន​ថា​ពិបាក​បញ្ឈប់​យ៉ាងណា​ទេ អ្នក​គួរតែ​ផ្តាច់​ចោល ទើប​ល្អ​ចំពោះ​សុខភាព​របស់​អ្នក ។

2.​អ្នក​គួរតែ​ឧស្សាហ៍​វាស់​ជាតិ​ស្ករ​ក្នុង​រាង​កាយ​អ្នក ទើប​អ្នក​អាច​ការពារ​ជំងឺ​ទឹកនោមផ្អែម​មិន​ឲ្យ​កើតឡើង​លើ​ខ្លួន​អ្នក ។ ជា​ពិសេស​អាច​ព្យាបាល​បាន​ទាន់​ពេលវេលា​ទៀត​ផង ។

3.​អ្នក​គួរតែ​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន ព្រោះ​ការ​ហាត់ប្រាណ​នេះ អាច​ជួយ​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​រាង​កាយ​អ្នក​នឹង ។ ដូចនេះ​អ្នក​នឹង​មិន​ងាយ​ប្រឈម​មុខ​នឹង​ជំងឺ​ទឹកនោមផ្អែម​ក្នុង​វ័យក្មេង​ឡើយ ។

4.​នៅ​ពេល​ដែល​អ្នក​ធាត់​ខ្លាំង​ពេក ក៏​ងាយ​កើត​មាន​ជំងឺ​ទឹកនោមផ្អែម​នេះ​ដែរ ។ ដូចនេះ អ្នក​គួរតែ​កាត់​បន្ថយ​អាហារ ផ្សេង​ៗ ទើប​អាច​ការពារ​ពី​ជំងឺ​ទឹកនោមផ្អែម​បាន ។

5.​អ្នក​គួរតែ​បរិភោគ​បន្លែ និង​ផ្លែ​ឈើ ស្រស់​ៗ​ដែល​មាន​ជាតិ​ស្ករ​ទាប ដើម្បី​ជួយ​ការពារ​អ្នក​មិន​ឲ្យ​ប្រទះ​នឹង​ជំងឺ​ទឹកនោមផ្អែម​មួយ​នេះ ។ ដូចនេះ​អ្នក​អាច​ធ្វើ​តាម​វិធី​ទាំងនោះ​ដើម្បី​ចៀស​ពី​ការ​ប្រឈម​មុខ​នឹង​ជំងឺ​ទឹកនោមផ្អែម (​ប្រភព​ពី​៖ Health.com.kh) ៕