ក្រសួងមហាផ្ទៃ​ស្នើ​ឲ្យ​ប្រធាន​អគារ​នុ​រក្ស​ពន្ធនាគារ​(PJ) ពង្រឹង​សមត្ថកិច្ច​គ្រប់គ្រង​ពន្ធនាគារ​ឲ្យ​បាន​ល្អ

174

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បាន​ស្នើ​ឲ្យ​ប្រធាន​អគារ​នុ​រក្ស​ពន្ធនាគារ​ឡើង​កាន់​ដំណែង​ថ្មី បង្កើន​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ភារកិច្ច​ដឹកនាំ​របស់​ខ្លួន លើ​ការ​គ្រប់គ្រង និង​ពង្រឹង​សន្តិសុខ បាន​ជាប់​ជា​ប្រចាំ ដោយ​ត្រូវ​ធានា​ថា មន្ត្រី​ពន្ធនាគារ​ទាំងអស់​ពិតជា​បាន​អនុវត្ត​តួនាទី ភារកិច្ច​ខ្លួន ប្រកបដោយ​វិជ្ជាជីវៈ មិន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ស្រប​តាម​ក្រមសីលធម៌ បទ​វិន័យ​ជា​មន្ត្រី​អនុរក្ស​ពន្ធនាគារ ដើម្បី ជួយ​ពួក​គេ​បាន​កែប្រែ​ខ្លួន​ក្លាយជា​ពលរដ្ឋ​ល្អ និង​មិន​ត្រូវធ្វើ​ខ្លួន​ជា​ចៅហ្វាយនាយ​ទណ្ឌិត​ឡើយ​។

Loading...

ក្នុង​ពិធី​ប្រកាស​ផ្ទេរ ចូល​កាន់​មុខ​ដំណែង​ថ្មី ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ​កាលពី​ព្រឹ​ង​ថ្ងៃ​ទី​២៨ ធ្នូ ២០១៨ នៅ​សាលា​រាជធានី លោក ប៉ាវ ហម​ផា​ន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាង​សម្តេច ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា ដើម្បី ពង្រឹង​ប្រសិទ្ធិ​ភាព​ការងារ​ឲ្យ​បាន​កាន់តែ​ល្អ​បន្ថែម​ទៀត​នោះ សុំ​ផ្តាំផ្ញើ​ដល់​អគារ​នុ​រក្ស ដែល​ទើប​តែងតាំង ជា​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ថ្មី ត្រូវ​បង្កើន​ស្មារតី​យកចិត្តទុកដាក់ លើ​ការ​គ្រប់គ្រង ក្នុង និង​ក្រៅ​ពន្ធនាគារ ឲ្យ​បាន​ល្អ​ជាប់​ប្រចាំ​។ លោក រដ្ឋលេខាធិការ​បន្ត​ថា ត្រូវ​ពង្រឹង​ការងារ​យាមកាម​ការពារ​ពន្ធនាគារ ២៤​ម៉ោង​លើ​២៤​ម៉ោង លើ​ការងារ​សន្តិសុខ ចាត់វិធានការ​តឹងរ៉ឹង​ចំពោះ​ចំណុច​ខ្វះចន្លោះ ការ​ឆែកឆេរ​រឹបអូស ការ​យក​សម្ភារ​ហាមឃាត់​នាំ​ចូល​ឲ្យ​ទណ្ឌិត ការ​បង្ករ​ឱកាស ឬ​ធ្យោ​បាយ​ឲ្យ​ទណ្ឌិត ដើម្បី​រត់គេច​ការ​ជួញដូរ គ្រឿងញៀន ការ​បង្កើត​ក្រុម​ម៉ាហ្វីយ៉ា​នៅ​ក្នុង​ពន្ធនាគារ​ជាដើម​។

ហាម​មិន​ជន​ជាប់​ឃុំ​ប្រើ​ទូរ​ស័​ព​ព្ទ ត្រូវ​បន្ត​ហ្វឹកហ្វឺន អប់រំ​ចិត្ត កែប្រែ​ទណ្ឌិត បាន​កែ​ប្រែជា​មនុស្ស​ថ្មី និង​មាន​វិជ្ជាជីវៈ​សម្រាប់​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត នៅ​ពេល​ពួក​គេ​ចេញ​ទៅ​សហ​គម​ន៏​វិញ​។ លោក បាន​បញ្ជាក់​ថា អ្នក​ដែល​មក​ចូល​កាន់​ជា​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ថ្មី​នេះ គឺ​ថ្នាក់ដឹកនាំ ត្រូវ​ពង្រឹង​ភាព​ជា​អ្នកដឹកនាំ ក្នុង​សា្មរ​តី​ទ​តួ​ល​ខុស​ត្រូវ​ខ្ពស់​ក្នុង​មុខ​ដំណែង​ធ្វើ​ការងារ អប់រំ​កែប្រែ ជន​ជាប់​ឃុំ​នេះ​ជា​ភារកិច្ច​សំខាន់​របស់​មន្ត្រី​អនុរក្ស​ពន្ធនាគារ ព្រោះ​ពន្ធនាគារ និង​មណ្ឌល​កែប្រែ​ទាំងអស់ មិនមែន​ជា​កន្លែង​ធ្វើ​ទុក្ខទោស​ដូច​យើង​ស្មាន​នោះ​ទេ​។ ចំណែក​លោក ឈី​ម ធិ​ការ ប្រធាន​ពន្ធនាគារ រាជធានី​ភ្នំពេញ​ទើប​ឡើង​ថ្មី បាន​ប្តេជ្ញា​ចិត្ត​ខិតខំ​បំពេញការងារ រក្សា​សាមគ្គីភាព​ជាមួយ​មន្ត្រី ពន្ធនាគារ​ថ្នាក់​ក្រោម និង​ខិតខំ​ដឹកនាំ​គ្រប់គ្រង​អង្គភាព​ឲ្យ​ដំណើរការ រក្សា​បាន​សន្តិសុខ​សុវត្ថិភាព អនុវត្ត​ការងារ​អប់រំ ស្តារ​និ​តិ​សម្បទារ​ជន​ជាប់​ឃុំ ដើម្បី កែប្រែ​ក្លាយជា​ពលរដ្ឋ​ល្អ​របស់​សង្គម​ជាតិ​។

ក្រៅពី​នោះ និង​ខិតខំ​អភិវឌ្ឍ​អង្គភាព​ឲ្យ​បាន​ល្អ ដើម្បី រួម​គ្នា​សម្រេច​ឲ្យ​បាន​ជោគជ័យ ដៅ​ផែនការ​យុទ្ធសាស្ត្រ របស់​អ​ក្គ​នាយកដ្ឋាន​ពន្ធនាគារ និង​ផែនការ របស់​អង្គភាព ឲ្យ​បាន​ល្អ សក្តិ​សម​ទៅ​ជំនឿ​ទុកចិត្ត​របស់​ក្រសួងមហាផ្ទៃ និង​សាលា​រាជធានី​ប្រគល់​ជូន​។ សូម​បញ្ជាក់​ថា​៖ ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច ចូល​កាន់​មុខ​ដំណែង​ថ្មី​នេះ លោក ឈី​ម អតីត​ប្រធាន​ពន្ធនាគារ​ខេត្ត ស្ទឹង​ត្រែង ត្រូវ​ចូល​កាន់​មុខ​ដំណែង​ថ្មី ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ ជំនួស លោក ពេជ្រ យ៉​ន ត្រូវ​ផ្ទេរ​ភារកិច្ច​នៅ​ក្រសួងមហាផ្ទៃ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ