ទៅ​បង់សំណាញ់​រួច​នាំ​គ្នា​ផឹកស្រា ហើយ​លង់ទឹក​ស្លាប់​ម្នាក់

168

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បន្ទាប់​ពី​ទៅ​បង់សំណាញ់​រួច​បបួល​គ្នា​ផឹក​ស្រាស ដើរ​ធ្លាក់​ប្រឡាយ​លង់ទឹក​ស្លាប់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​សុក្រ ៦​រោច ខែ​មិគសិរ ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ ២០១៨ វេលា​ម៉ោង​១ និង​១៥​នាទី នៅ​ចំណុច​ក្នុង​ទឹក​ប្រឡាយ​០៣ ខាងលិច​ភូមិ កប៉ាល់​គឿ​ង ចម្ងាយ ៤.៥០០​ម៉ែត្រ ជាប់​នឹង​ព្រំប្រទល់​ដី​ស្រុក​អង្គរបុរី ខេត្តតាកែវ ស្ថិត​ក្នុងភូមិ​កប៉ាល់​គឿ​ង ឃុំ​សំពៅ​ពូន ស្រុ​កោះធំ ខេត្តកណ្តាល​។ ជន​រង​គ្រោះ​ឈ្មោះ ពុធ ទួន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ៗ​ភូមិ កប៉ាល់​គឿ​ង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។

Loading...

តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​ឈ្មោះ ដូ​ត រឹម ភេទ​ស្រី អាយុ​៥៧ ឆ្នាំ ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា​៖ នៅ​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៨ ប្តី​របស់​គាត់ ដែល​ជា​ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ ទៅ​បង់សំណាញ់​រក​ត្រី​ធ្វើ​ម្ហូប​នៅ​ចំណុច​កើតហេតុ​។ តាម​ការ​សួរ​បំភ្លឺ ឈ្មោះ គក ឆុ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជនជាតិ​ខ្មែរ នៅផ្ទះ​ក្បែរ​គ្នា​បាន​ឲ្យ​ដឹង​ថា​៖ នៅ​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៨ ឈ្មោះ ពុធ ទួន ជា​ជន​រង​គ្រោះ​បាន​បបួល​គាត់​ទៅ​បង់សំណាញ់​រក​ត្រី​ធ្វើ​ម្ហូប គាត់​ក៏​យល់​ព្រមទៅ ជាមួយ លុះ​ទៅ​ដល់​ចំណុច​ប្រឡាយ​០៣ ក៏​នាំ​គ្នា​បង់សំណាញ់​រហូត​ដល់​ម៉ោង​៤​ល្ងាច ថ្ងៃ​ដដែល មេឃ​ភ្លៀង ក៏​នាំ​គ្នា​សម្រាក នៅ​រោង​ចាំ​ដីស្រែ​របស់​ឈ្មោះ អ៊ឹ​ង នៅ​ជិត​ប្រឡាយ​០៣ នោះ​ហើយ​បាន​នាំ​គ្នា​១០​នាក់ ជា​អ្នក​បង់សំណាញ់​ដូច​គ្នា​ផឹក​ស្រាស មួយ​លី​ត្រ ក្រោយ​ពី​មេឃ​រាំងភ្លៀង ក៏​ចេញ​ទៅ​បង់សំណាញ់​រៀងខ្លួន តែ​គាត់ ឈ្មោះ គក ឆុ​ន មិន​បាន​បង់សំណាញ់​ទេ​គឺ​ទៅ​មើល​ដីស្រែ​នៅ​ក្បែ​នោះ​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ពី​គ្នា។

ក្រោយ​ពី​មើល​ដីស្រែ​រួច ក៏​ត្រឡប់​មក​ប្រឡាយ​០៣ កន្លែង​បង់សំណាញ់​វិញ​ដើម្បី​បបួល​គ្នា​មក​ផ្ទះ តែ​មក​ដល់​មិនឃើញ​ជន​រង​គ្រោះ ក៏​ដើរ​សួរ​អ្នក​បង់សំណាញ់​ដូច​គ្នា និង​ដើរ​រក​គ្រប់​ទីកន្លែង​ពុំ​ឃើញ រួច​បាន​នាំ​គ្នា ចុះ​រាវ​ក្នុង​ទឹក​ប្រឡាយ​នៅ​តែ​រក​ពុំ​ឃើញ ទើប​ផ្តល់​ដំណឹង​ឲ្យ​ក្រុម​គ្រួសារ​មក​ជួយ​ចុះ​រាវរក រហូត​ដល់​ម៉ោង​១ និង​១៥​នាទី​រសៀល ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៨ ទើប​រក​សាកសព​ជន​រង​គ្រោះ​ឃើញ នៅ​ក្នុង​ទឹក​ប្រឡាយ ០៣​ជម្រៅ ផុត​ក្បាល​រួច​ស្រង់​សាកសព​ជន​រង​គ្រោះ​យក​មក​ផ្ទះ​រួច​រាយការណ៍​ជូន​អាជ្ញាធរ​ភូមិ​ឃុំ ហើយ​អាជ្ញាធរ ក៏​រាយការណ៍​បន្ត​ជូន​សមត្ថកិច្ច​។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​កម្លាំង​ជំនាញ អធិការដ្ឋាន នគរបាល​ស្រុក​កោះធំ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល អាជ្ញាធរ​មូលដ្ឋាន និង​លោកគ្រូ​ពេទ្យ ដើម្បី​ធ្វើការ​ពិនិត្យ​សាកសព​។ គណៈកម្មការ​ចុ​ម្រុះ​បាន​សន្និដ្ឋាន​ថា​៖ ជន​រង​គ្រោះ​ស្លាប់ ដោយ​លង់ទឹក​។ ក្រោយ​ពី​ពិនិត្យ​ចប់​សព្វគ្រប់ សមត្ថកិច្ច បាន​ប្រគល់​សាក​សជន​រង​គ្រោះ ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ ប៉ឺង ឆដា