ផឹកស្រា​ស្រវឹង​តូចចិត្ត​នឹង​ឪពុក​ម្តាយ​ស្តីបន្ទោស ចងក​សម្លាប់​ខ្លួន​នៅ​ក្រោមផ្ទះ

355

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្មា​ក់​ទៅ​ផឹកស្រា​ជួបជុំ​មិត្ត​ស្រវឹង​ជោគ​ជាំ​លុះ​ពេល​ធ្វើ​ដំណើរ​ដល់​ផ្ទះ ស្រាប់តែ​ឪពុក​ម្តាយ​ស្តីបន្ទោស​បន្តិច ព្រោះ​ខ្លាចក្រែង​កូន​ប៉ះ​មិត្តភក្តិ​មិនល្អ បង្ក​វាយ​កាប់​ចាក់​គ្នា​។ តែ​ជន​រង​គ្រោះ​មិន​ស្តាប់​តាម រួច​ដើរ​ចេញពីផ្ទះ​បាត់​ស្រមោល​លុះ​ពេល​ប្រទះ​ឃើញ​ចងក​សម្លាប់​ខ្លួន ស្លាប់​បាត់​ទៅ​ហើយ​។

Loading...

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៣ និង​៥០​នាទី​ទៀប​ភ្លឺ ថ្ងៃអាទិត្យ ០៨​កើត ខែ​មិគសិរ ឆ្នាំច សំ​រិ​ទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា សព​ជន​រង​គ្រោះ ឈ្មោះ មាស ពិ​សិទ្ធ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​។

រហូត​ដល់​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ដដែល ក្រោយ​ពី​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​សមត្ថកិច្ច​ជំនាញ បាន​សន្និដ្ឋាន​ថា សព​ឈ្មោះ មាស ពិ​សិទ្ធ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​ទឹក​ចេញ​ឃុំ ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ពិតជា​ស្លាប់​ដោយ​ធ្វើ​អតត្ត​ឃាត (​ចងក​) ពិតប្រាកដ​មែន​៕ ដោយ ៖ នី​យ៉ា