ឃាត់ខ្លួន​ក្រុម​ក្មេង​ស្ទាវ​២​ក្រុម ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​តាម​ដងផ្លូវ​សាធារណៈ

182

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​ច្រើន​នាក់​ជិះ​ម៉ូតូ​៦​គ្រឿង និង​មួយ​ក្រុម​ទៀត​មាន​គ្នា​ប្រុស​ស្រី ៣​នាក់ ជិះ​ម៉ូតូ​២​គ្រឿង បន្ទាប់​ពី​ពួក​គេ​ផឹក​ស្រវឹង​ស្រឿង​រៀង​ៗ​ខ្លួន ជិះ​ម៉ូតូ​តាម​តាម​ដងផ្លូវ​មើល​មុខ ឌឺដង​ដាក់​គ្នា​ឈប់​ម៉ូតូ​យក​ខ្សែក្រវាត់​នឹង​មួក​សុវត្ថិភាព​ដេញ​វាយ​គ្នា​ផ្អើល​សមត្ថកិច្ច និង​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូ​សហព័ន្ធ​រុ​ស្សី​ត្រង់​ចំណុច​ស្តុ​ប​វត្ត​នាគ​វ័​ន្ត សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

Loading...

ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​ច្រើន​នាក់​ជិះ​ម៉ូតូ​៤​គ្រឿង ទៅ​៥​គ្រឿ​មិន​ចាំ​ម៉ាក​ឃាត់ខ្លួន​២​នាក់ រង​របួសស្រាល និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ​យ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1CC-4609 រីឯ​បក្ខពួក​ផ្សេង​ទៀត​រត់គេច​ខ្លួន​បាត់​អស់​។ ចំណែកឯ​មួយ​ក្រុម​ទៀត មាន​គ្នា​ប្រុស​ស្រី​៣ នាក់​ជិះ​ម៉ូតូ​២​គ្រឿង មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1GR-0031 មួយ​គ្រឿង​ទៀត ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GS-4847 ជិះ​គ្នា​៣​នាក់ ប្រុស​២​ស្រី​១​រង​របួសស្រាល​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​ច្រើន​ជិះ​ម៉ូតូ​គ្រឿង ចេញពី​ផឹកស៊ី​នៅ​សួនច្បារ​ម្តុំ​វត្ត​បុ​ទុម បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង​ស្រឿង​រៀង​ៗ​ខ្លួន​ពួក​គេ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង គ្នា​២​នាក់ និង​បក្ខពួក​ជា​ច្រើន​នាក់​ទៀត​ជិះ​តាម​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​ជិះ​មក​ដល់​ស្ថានីយ​ប្រេង​ស៊ី​ធី​ធី​មាន​ម៉ូតូ​មួយ​គ្រឿង​អស់​សាំង​ហើយ​ក៏​បាន​ចូល​ទៅ​ចាក់​សាំង រីឯ​ម៉ូតូ​៤​គ្រឿង​ឈប់​ចាំ​នៅ​ខាង​មុខ​។

ប្រភព​បន្ត​ថា ចំណែក​បក្ខពួក​២​នាក់​ទៀត​បាន​ជិះ ម៉ូតូ​ស៊ុ​យ​ហ្សុ​យ​គី​និ​ច ខាងលើ ទៅ​មុន​ហើយ​ក៏​បាន​ជួបនឹង​ក្មេង​ស្ទាវ​មួយ​ក្រុម​៣​នាក់​ស្រី​មួយ​ប្រុស​២​នាក់ ហើយ​បាន​ជិ​ម៉ូតូ​មើល​មុខ​ឌឺដង​ដាក់​គ្នា​បន្ទាប់​មក​បក្ខពួក​គេ​ដែល​ចូល​ចាក់​សាំង​រួច​បាន​ជិះ​មក​ដេញ​តាម​ពីក្រោយ​ឲ្យ​ឈប់​ម៉ូតូ​ហូត​ខ្សែក្រវាត់ និង​មួក​សុវត្ថិភាព​វាយ​គ្នា​ផ្អើល សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី ចំនួន​៥​នាក់ ដកហូត​ម៉ូតូ​៣​គ្រឿង យក​ទៅ​ប៉ុស្តិ៍​នគរបាល​បឹង​កក់​១ ធ្វើការ​អបរំ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​ត្រឡប់ ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន​៕​ដោយ ៖ យឹ​ម ឈឿ​ន