វៀតណាម​នឹង​រង​ផល​ប៉ះពាល់​ពី​ការ​រឹត​បន្ដឹង

319

ទីក្រុង​ហូ​ជី​មិ​ញ ៖ នៅ​ឆ្នាំ​២០១៩ ខាង​មុខ​នេះ កូរ៉េ​ខាងត្បូង​នឹង​ពង្រឹង​ច្បាប់​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​សម្រាប់​ផលិតផល​កសិកម្ម​ដែល​ខ្លួន​នាំ​ចូល ហើយ​ប្រទេស​វៀតណាម​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Vietnam News កាលពី​ថ្ងៃ​ទី​២៩ ធ្នូ កន្លង​មក ។

Loading...

កំណើន​នៃ​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​របស់​វៀតណាម​ទៅ​កូរ៉េ​ខាងត្បូង ដោយសារ​តែ​ប្រទេស​ទាំង​ពីរ មាន​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី វៀតណាម – កូរ៉េ​ខាងត្បូង នៅ​ឆ្នាំ​២០១៥ ហើយ​វា​បាន​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​ផលិតផល​កសិកម្ម និង​អាហារ​របស់​វៀតណាម​ហូរ​ចូល​ទៅ​ទីផ្សារ​កូរ៉េ​ខាងត្បូង ។

ប៉ុន្តែ​បទបញ្ជា​ថ្មី​អាច​ផ្លាស់​ប្តូរ​បាន ព្រោះថា​វៀតណាម​នៅ​តែ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​ជា​ច្រើន​ប្រភេទ នៅ​ក្នុង​ផលិតផល​នាំ​ចេញ​សំខាន់​ៗ​ដូច​ជា​កាហ្វេ សណ្តែក ស្វាយចន្ទី និង​ផ្លែ​ឈើ ដែល​មិន​ទាន់​បាន​ចុះបញ្ជី​ជាមួយ​កូរ៉េ​ខាងត្បូង​នៅឡើយ ។ ប្រទេស​កូរ៉េ​បាន​យល់ព្រម​លើ​បញ្ជី​ថ្នាំពុល​កសិកម្ម​ចំនួន​៣៧០​ប្រភេទ ហើយ​ផលិតផល​កសិកម្ម​ដែល​នាំ​ចូល​ទាំងអស់ ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ដែល​ទៅ​ដល់​កំពង់​ផែ​របស់​ខ្លួន ។

យោង​តាម​ទីភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​កូរ៉េ (KOTRA) ការ​នាំ​ចូល​ចំណីអាហារ​បាន​កើនឡើង​យ៉ាង​ខ្លាំង ហើយ​អាជ្ញាធរ​ត្រូវ​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​។

នៅ​ឆ្នាំ​២០១៦ ប្រទេស​នេះ​បាន​បង្ហាញ​បញ្ជី​ថ្នាំ​សំលាប់​សត្វល្អិត ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចំណីអាហារ ដោយ​ប្រើ​វា​នៅ​លើ​ផ្លែ​ឈើ​នៅ​តំបន់​ត្រូពិច និង​គ្រាប់​ធញ្ញជាតិ​ផ្សេង​ៗ ហើយ​គេ​នឹង​អនុវត្ត​ចំពោះ​ផលិតផល​កសិកម្ម​ទាំងអស់​ចាប់ពី​ដើមឆ្នាំ​២០១៩​តទៅ ។ KOTRA ក៏​បាន​រាយការណ៍​ផង​ដែរ​ថា នៅ​ឆ្នាំ​២០១៥ មាន​ផលិតផល​វៀតណាម​ជា​ច្រើន​ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ចូល​ទៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ដោយសារ​តែ​បរិមាណ​ថ្នាំ​សម្លាប់​សត្វល្អិត​ខ្ពស់ ឬ​ការ​ប្រើប្រាស់​ថ្នាំ​មិន​បាន​ត្រឹមត្រូវ ៕ ប្រែ​សម្រួល​ដោយ ៖ គង់ រិ​ទ្ធ​រី​ណា