ដឹង​ទេ​! នៅ​វិមាន​ឈ្នះ​ឈ្នះ​យប់​ម៉ិ​ញ ធ្វើ​ឱ្យ​ម្នាក់​ៗ​កោតសរសើរ​មិន​តិច​ទេ

143

រាជធានី​ភ្នំពេញ ៖ ខុស​ពី​ស​ប្ដា​ហ៍​កន្លង​ទៅ ដែល​ព្រឹត្តិការណ៍​ការ​ប្រកួត​ដណ្តើម​យក​ពានរង្វាន់​ទម្ងន់​៥៧​គីឡូក្រាម រដូវ​កាល​ទី​៣ បាន​ធ្វើ​នៅ​សង្វៀន​ព្រែក​កំ​ពិស​ប៉ុស្តិ៍​លេខ​៥ សម្រាប់​ការ​ប្រកួត​ដែល​បាន​បង្វែរ​ទៅ​អបអរ​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ ព្រឹត្តិការណ៍​ដែល​ឈាន​ចូល​ដល់​ជុំ​ទី​២ មួយ​នេះ ត្រូវ​គេ​ឃើញ​ទទួល​បានការ​ចាប់អារម្មណ៍​លើសលប់​។

Loading...

ស្ទើរតែ​ជុំវិញ​រេញ មិន​មាន​កន្លែង​ឈរ​នោះ​ទេ ខណៈ​ដែល​កីឡាករ សៀវ ង៉ុ​យ ក៏​ក្លាយជា​អ្នក​ទម្លាក់​គូប្រកួត​ដណ្ដើម​បាន​កៅអី​៨​នាក់ នៅ​ពហុ​កីឡាដ្ឋាន «​មរតក​តេ​ជោ​»​។ ការ​ប្រកួត​ដែល​ឈាន​ដល់​វគ្គ​តម្រូវ​ឱ្យ​អ្នក​ឈ្នះ​ជុំ​ទី​១ ចំនួន​១៦​នាក់ ប្រកួត​ជម្រុះ​គ្នា​បន្ត​មួយ​នេះ បាន​ធ្វើ​ឱ្យ​ម្នាក់​ៗ​កោតសរសើរ​មិន​តិច​ទេ ដោយសារ​កីឡាករ​ទាំង​អ្នកមាន​ឈ្មោះ​ប្រកួត​មិត្តភាព ទាំង​អ្នកមាន​ឈ្មោះ​ប្រកួត​អន្តរជាតិ សុទ្ធតែ​បាន​បញ្ចេញ​សាច់ដុំ និង​កម្លាំង​វាយលុក​គ្នា​បាន​ល្អ ដោយ​មិនមែន​ល្អមើល​តែ​កីឡាករ​ដែល​មានឈ្មោះ​ប្រកួត​ជម្រុះ​យក​កៅអី​នោះ​ឡើយ​។

ព្រឹត្តិការណ៍​នេះ​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​១ មាន​សមាសភាព​សរុប​៣២​នាក់ ទម្លាក់​គ្នា​ឱ្យ​សល់​តែ​១៦​នាក់ ដោយ​ក្នុង​វគ្គ​ទី​២​នេះ អ្នក​ឈ្នះ​ទាំង​១៦​នាក់ បន្ត​ជម្រុះ​គ្នា​យក​តែ​៨​នាក់​ទៀត ទើប​ការ​ប្រកួត​ទាំងមូល​កាន់តែ​រន្ថើន ខណៈ​ដែល​ប៉ុស្តិ៍​លេខ​៥​បាន​លើក​ព្រឹត្តិការណ៍​នេះ ទៅ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ ដែល​កកកុញ​ដោយ​មនុស្ស​ផង​។

ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ ជើង​ខ្លាំង សៀវ ង៉ុ​យ ធ្វើ​បាន​សម្រេច​ដោយ​អាច​ទម្លាក់ គូប្រកួត​ឱ្យ​ធ្លាក់​ដូច​ការ​គ្រោងទុក​។ នេះ​ជា​កម្មវិធី​ប្រកួត​កីឡាប្រដាល់​កំពូល​ជើងឯក TV5 BOXING KNOCK OUT SERIES(K-Cement) របស់​ប៉ុស្តិ៍​លេខ​៥ ដែល​ធ្វើ​ឡើង​យ៉ាង​ជោគជ័យ​ចំនួន​ច្រើន​លើក​មក​ហើយ តាំងពី​នៅ​សង្វៀន​អា​រី​ណា ជ្រោយចង្វារ និង​ព្រែក​កំ​ពិស​។ ដោយ​ ផាត់ ដារារ័ត្ន