មាន​បញ្ហា​ថ្លើម​មិន​គួរ​ញ៉ាំ​សាច់​ច្រើន​ទេ

186

អ្នកដឹង​ទេ​ថា ការ​ញ៉ាំ​ជាតិ​សាច់​ច្រើន​ពេក ធ្វើ​អ្នកមាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ? នេះ​បើ​តាម​ការ​សិក្សា​មួយ ដែល​ទើបនឹង​ចេញផ្សាយ ។
ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ញ៉ាំ​ជាតិ​ប្រូតេអ៊ីន (​បាន​មក​ពី​សាច់សត្វ​) ធ្វើ​ឲ្យ​អ្នក​ប្រឈម​ទៅ​នឹង​ការ​កើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ជា​ពិសេស អ្នក​ដែល​ធាត់​លើស​ទម្ងន់ ។

Loading...

ជំងឺថ្លើម​ដែល​មិន​បណ្តាល​មក​ពី​ជាតិ​អាល់កុល​ប្រភេទ​នេះ អាច​នឹង​ធ្វើ​ឲ្យ​ថ្លើម​ក្រិន​មាន​សម្លាក ថ្លើម​លែង​មានដំណើរ​ដូច​ប្រក្រតី ឬ​រហូត​ឈាន​ដល់​មាន​ជំងឺមហារីក​ថ្លើម ដែល​នេះ​គឺ​ពិតជា​គម្រាមកំហែង​ដល់​អាយុជីវិត​របស់​អ្នក​ខ្លាំង​ណាស់ ។

ការ​សិក្សា​នេះ​ក៏​បាន​ណែនាំ​ផង​ដែរ​ថា អ្នក​ធាត់​លើស​ទម្ងន់ គួរតែ​ចាប់ផ្តើម​វិធានការ ដើម្បី​សម្រក​ទម្ងន់ ហើយ​មនុស្ស ធម្មតា​ៗ ក៏​គួរតែ​កាត់​បន្ថយ​ការ​ញ៉ាំ​សាច់ ហើយ​ត្រឡប់​មក​ទទួលទាន​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​វិញ (​ប្រភព​ពី​៖ Health.com.kh) ៕