ប្រពន្ធ បើ​យល់​ពី​ប្តី​រឿង​៤​នេះ អ្នក​នឹង​មាន​សុភមង្គល

293

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រឿង​ទាំង​៤​ដែល​ស្វាមី​អ្នក​តែងតែ​រំពឹង​ចង់​ឲ្យ​អ្នក​យល់​ពី​គេ ។ តើ​មាន​អ្វី​ខ្លះទៅ?

Loading...

1​ជួនកាល​ស្វាមី​អ្នក​ក៏​ចង់​មាន​អារម្មណ៍​រ៉ូ​មែន​ទិច​ជាមួយ​អ្នក​ដែរ ។ ដូចនេះ នៅ​ពេល​ដែល​មានកម្ម​វិធី​ពិសេស​ណាមួយ អ្នក​អាច​ធ្វើ​ឲ្យ​ស្វាមី​អ្នកមាន​អារម្មណ៍​ថា​រ៉ូ​មែន​ទិច​បាន នោះ​គេ​នឹង​អាច​សប្បាយ​ចិត្តជា​ខ្លាំង ហើយ​ស្រឡាញ់​អ្នក​ខ្លាំង​ទៀត​ផង​។

2.​តាម​ពិត​ទៅ​ប្តី​អ្នក​ក៏​ត្រូវការ​អារម្មណ៍​សុវត្ថិភាព​ពី​អ្នកផង​ដែរ​។ ដូចនេះ អ្នក​គួរតែ​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​សុវត្ថិភាព​លើ​អ្នក ទើប​អ្នក​ទាំង​ពីរ​អាច​រស់នៅ​ជាមួយ​គ្នា​ដោយ​មាន​សុភមង្គល​ជា​រៀង​រហូត​។

3.​អ្នក​គួរតែ​យល់​ថា ស្វាមី​អ្នកមាន​ពេល​ខ្លះ​ក៏​ទ្រាំទ្រ​មិន​រួច​នៅ​សម្ពាធ​ដែល​មក​ពី​គ្រប់​ទិស​ទី​ដែរ​។ ដូចនេះ អ្នក​មិន​គួរ​ជះ​កំហឹង ឬ​រករឿង​គេ​គ្រប់ពេល​នោះ​ទេ ទើប​អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​អាច​រស់នៅ​ចុះសម្រុង​នឹង​គ្នា​បាន​។

4.​អ្នក​គួរតែ​យល់​ថា សារធាតុ​ជា​មនុស្ស​ប្រុស​នៅ​ពេល​ដែល​ឃើញ​ស្រី​ស្អាត គឺ​ទ្រាំ​មិន​បាន​ត្រូវ​តែ​មើល​។ ដូចនេះ បើ​អ្នក​ឃើញ​ស្វាមី​អ្នក​បែប​នេះ អ្នក​មិន​គួរ​ប្រច័ណ្ឌ​ហើយ​រករឿង​គេ​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​មើល​មុខ​គ្នា​មិន​ចំឡើយ (​ប្រភព​ពី​៖ Health.com.kh) ៕