ប្រជាពលរដ្ឋ​អ្នក​ភូមិ​ជប់​ត្រកួន​ជាង​១០០​នាក់ នា​គ្នា​មក​ជួប​លោក​មេឃុំ

232

ខេត្តឧត្តរមានជ័យ ៖ លោក វង្ស ភ័​ក្រ មេឃុំ​អន្លង់​វែង​បាន​ធ្វើ​លិខិត​អញ្ជើញ ប្រជាពលរដ្ឋ​អ្នក​ភូមិ​ជប់​ត្រកួន ១៧​គ្រួសារ មក​សាលាឃុំ​ដើម្បី​ធ្វើការ​សាក សួរ​ជំរឿន​ស្រាប់តែ​ពួក​គាត់​មក​១​ភូមិ​ស្មើ​មនុស្ស​ប្រុស​ស្រី​ជាង​១០០​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​១ មក​រា ២០១៨ ដែល​ស្ថិត​នៅ​ក្នុងភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។ យោង​តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​ធ្វើ​ដំណើរ​មក​សាលាឃុំ​បាន ឱ្យ​ដឹង​ថា ក្រុម​អាជ្ញាធរ​ឃុំ​អន្លង់​វែង បាន​ធ្វើ​លិខិត​អញ្ជើញ​ប្រជាពលរដ្ឋ​អ្នក​ភូមិ​ជប់​ត្រកួន​តែ​១៧​គ្រួសារ​ឱ្យធ្វើ​ដំណើ​មក​កាន់​សាលាឃុំ​អន្លង់​វែង ខណៈនោះ​ប្រជាពលរដ្ឋ​ទាំង​១៧​គ្រួសារ បាន​យល់​ស្រប​ទៅ​តាម​ការ​អញ្ជើញ​របស់​អាជ្ញាធរ​។

Loading...

ហើយ​អ្នក​ភូមិ ដែល​រស់នៅ​ក្នុងភូមិ​ជប់​ត្រកួន​ទាំងអស់​បាន​នាំ​គ្នា​មក​ស្តាប់ និង​ចង់​ដឹង​ថា តើ​លោក​អាជ្ញាធរ​ឃុំ មាន​ប្រសាសន៍ បែប​ណារ​ទៅ​លើ​ពលរដ្ឋ​ទាំង​១៧​គ្រួសារ​។ ប្រជាពលរដ្ឋ​ទាំង​១៧​គ្រួសារ​ដែល​ក្រុម​អាជ្ញាធរ​ធ្វើ​លិខិត​អញ្ជើញ​នោះ បានឱ្យ​ដឹង​ថា ក្រុម​អាជ្ញាធរ​ឃុំ​បានឱ្យ​ពួក​គាត់​ចូល​ទៅ​ជួប​ម្តង​២​នាក់​ហើយ​បាន​ដេ ញ​ដោល​សួ​នាំ​ពួក​គាត់​ថា ចូល​មក​រស់នៅ​ក្នុងភូមិ​ជប់​ត្រកួន​តាំងពី​អំឡុង​ឆ្នាំ​ណា? និង​បាន​ផ្ទេរសិទ្ធិ​ពី​ស្រុក​កំណើត ឬ​នៅ​មាន​ផ្ទៃដី​សម្រាប់ បង្កបង្កើន​ផល​ប៉ុន្មាន? ខណៈនោះ​ពួក​គាត់​បាន​បញ្ជាក់​ទៅ​ក្រុម​អាជ្ញាធរ​ថា ផ្ទៃដី​សម្រាប់​បង្កប​ង្កើ ន​ផលដំណាំ​បើ​មួយ​គ្រួសារ​អ្នកខ្លះ​១​ហិ​កតា អ្នកខ្លះ​២-៣​ហិ​កតា​ប៉ុណ្ណោះ សម្រាប់​ចិញ្ចឹមជីវិត​ក្នុង​ក្រុម​គ្រួសារ​។

ប្រជាពលរដ្ឋ​ដដែល​បាន​បន្ត​ថា ក្រុម​អាជ្ញាធរ​ឃុំ​បាន​ដេញដោល​ទៀត​ថា តើ ក្រុមការងារ​ឃុំ​ស្រុក​ខេត្ត​ធ្វើការ​អភិវឌ្ឍន៍ និង​រៀបចំ​ចែក​ដី​លំនៅ​ឋាន​២០×៨០ នោះ​យល់​ស្រប​ទៅ​តាម​ក្រុមការងារ​រៀបចំ​ដែរ​ឬទេ? ខណៈ​នេះ​ពួក​គាត់​ទាំង​អ ស់​គ្នា​មិន​បាន​យល់​ស្រប ហើយ​បា​នប​ដិ​សេ​ដ​ធ​ពីព្រោះ​បើ​ទទួលយក​ដី​ឡូត៍​លំនៅ​ឋាន ពី​ក្រុម​អាជ្ញាធរ​ត្រូវ​បាត់បង់​ដី បង្កបង្កើត​ផលដំណាំ​។

ទាក់ទិន​នឹង​ព័ត៌មាន​នេះ​លោក វង្ស ភ័​ក្រ មេឃុំ​អន្លង់​វែង​បាន​ធ្វើ​បទ​សម្ភាសន៍​ជា មួយ​អ្នក​យក​ព័ត៌មាន​ថា លោក​បាន​ធ្វើ​លិខិត​អញ្ជើញ​ប្រជាពលរដ្ឋ​១៧​គ្រួសារ នេះ​ដោយ​មាន​គោលបំណង​ជំរឿន ធ្វើ​បច្ចុប្បន្នភាព​សាកសួ​នាំ​ពួក​គាត់​ដែល​ចូល​មក​រស់នៅ​ក្នុងភូមិ​នេះ​បាន​ធ្វើ​លិខិត​ផ្ទេរសិទ្ធិ​ពី​ស្រុក​កំណើត​ហើយ​ឬ​នៅ? តើ​ពួក​គាត់​ដែល​ចូល​មក​រស់នៅ​ស្របច្បាប់​ហើយ​ឬ​នៅ​បើ​មិន​ទាន់​ស្របច្បាប់​ទេ ចង់ឱ្យ​ពួក​គាត់​ធ្វើ​សៀវភៅ​គ្រួសារ និង​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណសម្គាល់ខ្លួន​៕ ដោយ ៖ ឱម សា​រឿ​ន