បុរស​ម្នាក់​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ នៅ​ម្ដុំ​ភូមិ​ស្ទឹង​សំរោង

211

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៩​នេះ នៅ​ចន្លោះ​គីឡូ​ម៉ែ​ត​លេខ ១១៩-១២០ ស្ថិត​ក្នុងភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ មាន​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​បង្ក​ដោយ​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ក្បាល​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 3C-6214 និង​ស្លាក​លេខ​រ៉ឺ​ម៉ក ព្រះ​សីហ​នុ 4A-1194 ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ទៅ​ភ្នំពេញ បាន​បុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1E-9654 ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​ស្លាប់​អ្នក​បើក​ម៉ូតូ​នៅ​នឹង​កន្លែង​។

Loading...

ជន​រង​គ្រោះ​ឈ្មោះ វន់ រុន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទីលំនៅ​ភូមិ​លេខ​២ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្តាល​។ បច្ចុប្បន្ន​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​កម្លាំង​ជំនាញ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នរ​គ​បាល​ស្រុក​កំពង់​សិលា ចំណែក​អ្នកបើកបរ​រថយន្ត​រត់គេច​ខ្លួន​បាត់​៕ ដោយ ៖ ហ៊ុយ ចាន់​ធួន