អាកា​រៈ​ពុល​ដែល​កើត​ទៅ​លើ​គ្រួសារ​មួយ គឺ​បណ្តាល​មក​ពី​កង្វះ​អនាម័យ

290

ខេត្តក្រចេះ ៖ អាជ្ញាធរ​ស្រុក​សំបូរ បាន​អះអាង​ថា គ្រួសារ​មួយ​ដែល​មាន​សមាជិក​៥​នាក់ ស្រី​២​នាក់​ដែល​បាន​ជួប​អាកា​រៈ​ពុល​ក្នុង​សភាព​ទន់ដៃទន់ជើង​ល្ហិតល្ហៃ​អស់កម្លាំង គឺ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ ជួយ​សង្គ្រោះ និង​បាន​ធូរស្រាល​ធម្មតា​វិញ​ហើយ​។ ក្រោយ​ពី​ពួក​គេ​ទាំងនោះ​ត្រូវ​បាន​ចាត់​មក​សង្គ្រោះ បាន​ទាន់​ពេលវេលា​ភ្លាម​ៗ កាលពី​យប់​ថ្ងៃ​ទី​៣១ ខែធ្នូ​។ ការ​ពុល​របស់​គ្រួសារ​មួយ​នេះ ត្រូវ​បាន​អាជ្ញាធរ អះអាង​ថា ផ្តើម​ចេញពី​ការ​ពុល​ចំណី​អារ​ហារ​ដែល​ពួក​គេ​ទទួលទាន​ខ្វះ​អនាម័យ ដូច​ជា​ទឹក និង​បន្លែ​ផ្លែ​ឈើ​ជាដើម​។

Loading...

គ្រួសារ​មួយ​ដែល​មាន​សមាជិក​ទាំង​ម្តាយ ឱ​ពុក និង​កូន​ចំនួន​៥​នាក់​ស្រី​២​នាក់ រស់នៅ​ភូមិ​កោះ​សំ ឃុំ​សំបូរ ស្រុក​សំបូរ ត្រូវ​បាន​ជួប​អាកា​រៈ​ពុល​បន្ទាប់​ពី​នាំ​គ្នា ទទួលទាន​អារ​ហារ​ពេល ល្ងាច​រួច​មក​។ ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​ចាត់​បញ្ជូន​មក​សង្គ្រោះ​ភ្លាម​ៗ​។ អធិការ​នគរបាល​ស្រុក​សំបូរ លោក ប៊ុ​ន ឈឿ​ន បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ថានភាព​ពុល ដែល​បាន​កើត​មាន​នេះ បណ្តាល​មក​ពី​ការ​ហូប​ចុក​របស់ ពួក​គាត់​ខ្វះ​អនាម័យ​។ ហើយ​ការ​ពុល​ក៏​មិន​បាន​ធ្ងន់ធ្ងរ​អ្វី​នោះ​ដែរ ដោយ​ពួក​គាត់​ត្រូវ​បាន​ជួយ​សង្គ្រោះ ភ្លាម​ៗ ពី​ក្រុម​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​ហើយ​សុខភាព​បាន​ប្រសើរ​វិញ​។

ស្ថានភាព​ពុល​នៅ​តែ​ស្ថិត​ក្នុង ភាព​តុ​ក​ស្លុត​ទៅ​លើ​ពលរដ្ឋ​នៅ​ស្រុក​សំបូរ​។ ខណៈ​ពល រដ្ឋ​ដែល​រស់នៅ​ស្រុក​ជាប់​ដង​ទន្លេមេគង្គ មួយ​នេះ តែងតែ​រង​គ្រោះ​ដោយ​ការ​ពុល​ឥត​ឈប់​ឈ​។ កាលពី​ពេល​ថ្មី​ៗ​នេះ មាន​ពលរដ្ឋ​នៅ​រស់នៅ តាម​បណ្តារ​ឃុំ​ចំនួន​២​ផ្សេង​គ្នា នៅ​ស្រុក​សំបូរ យ៉ាងតិច​៥​នាក់​ស្រី​១​នាក់ បាន​ស្លាប់​ដោយសារ​ពុល​ស្រា ស​ផង​ដែរ​៕ ដោយ ៖ ប៊ុ​ន លី​ន​ណា