ញ៉ាំ​ថ្នាំ​ពន្យារកំណើត​ច្រើន ធ្វើ​ឱ្យ​សុខភាព​អ្នក​ទ្រុឌទ្រោម

290

សូម​បង្ហាញ​អ្នក​ពី​ផលវិបាក​នៃ​ថ្នាំ​ពន្យារកំណើត​។ តើ​មាន​អ្វី​ទៅ?

Loading...

1.​នៅ​ពេល​ដែល​អ្នក​ញ៉ាំ​ថ្នាំ​ពន្យារកំណើត​ច្រើន អ្នក​នឹង​អាច​ប្រឈម​មុខ​នឹង​រដូវ​មក​មិន​ទៀង ដោយ​ធ្វើ​ឲ្យ​រដូវ​អ្នក​មក​រញ៉េរញ៉ៃ​ខ្លាំង​ណាស់ មិន​មក​ស្រួល​ឡើយ ។ បើ​ធ្ងន់ធ្ងរ រដូវ​នោះ​អាច​នឹង​មិន​មក​ក៏​មាន​ដែរ ។

2.​នៅ​ពេល​ដែល​អ្នក​ពិសា​ថ្នាំ​ពន្យារកំណើត​នេះ​ច្រើន នឹង​អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​ប្រឈម​មុខ​នឹង​រោគ​ស្ត្រី​បាន​យ៉ាង​ងាយ​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ពេល​ដែល​ប្រើ​ថ្នាំ​មួយ​ប្រភេទ​នេះ ។

3.​ក្រពះ និង​ពោះវៀន​អ្នក នឹង​ចាប់ផ្តើម​ដំណើរការ​មិនល្អ​ពេល​ដែល​អ្នក​ប្រើ​ថ្នាំ​ពន្យារកំណើត​ច្រើន ។ ដូចនេះ អ្នក​គួរតែ​ប្រើ​តាម​កំណត់ ដោយ​មិន​គួរ​ច្រើន​ហួសកំណត់​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ខ្លាំង​ឡើយ​(​ប្រភព​ពី​៖ Health.com.kh) ៕