យុវជន​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ ប៉ុនប៉ង​មនុស្សឃាត​ដោយ​អាវុធ​កែ​ច្នៃ

202

ខេត្តរតនគិរី ៖ យុវជន​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ប៉ុនប៉ង​មនុស្សឃាត យក​អាវុធ​កែ​ច្នៃ​បាញ់​គ្រាប់កង់ បាន​បាញ់​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ត្រូវ​មួយ​គ្រាប់​ចំ​ភ្លៅ​ខាងស្តាំ​របួស​ជា​ទម្ងន់​។ ករណី​ប៉ុនប៉ង​មនុស្ស ឃាត​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៩​នាទី​យប់ ថ្ងៃ​ចន្ទ ៩​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​មាត់បឹង​កន្សែង​ខាងត្បូង ស្ថិត​ក្នុងភូមិ ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។ មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជរង​គ្រោះ​ឈ្មោះ នឿ​ន វី​វ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​គ្រឹ​ង មានមុខ​រប​កសិករ រស់នៅ​ភូមិ​តា​អង​ប៉ុក ឃុំ​តា​អង ស្រុក​កូន​មុំ។

Loading...

ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​ជិះ​មាន​គ្នា​២​នាក់ បាន​ធ្វើ​សកម្មភាព​បាញ់​ទៅ​លើ​ជន​រង​គ្រោះ​មួយ​គ្រាប់​ត្រូវ​ចំ​ភ្លៅ​ខាងស្តាំ ក្នុង​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ បាន​ឈប់​ម៉ូតូ​មក​អង្គុយ​លេង​នៅ​ក្បែរ​សួនច្បារ​ខាងត្បូង​បឹង​កន្សែង​។ ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព រួច​មក​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​។ បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់ កន្លែង​កើតហេតុ បាន​ដឹក​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​ឲ្យ​គ្រួ​ពេទ្យ ជួយ​សង្គ្រោះ ក្រោយ​ពី​គ្រូពេទ្យ​បាន​ធ្វើការ​វះកាត់​ឃើញ​មាន​គ្រាប់កង់​មួយ​គ្រាប់​បៀម​ជាប់​នៅ​ភ្លៅ ជន​រង​គ្រោះ​។

ក្នុង​ករណីរ​ខាងលើ​នេះ​គ្រួ​ពេទ្យ​បាន​ឲ្យ​ដឹង​ថា គ្រាប់​បាន​លិច​ជម្រៅ​មួយ​ចង្អុលដៃ ក៏​ប៉ុន្តែ​មិន​បាន​ត្រូវ​ឆ្អឹង​នោះ​ទេ បច្ចុប្បន្ន​ជន​រង​គ្រោះ​គ្រួ​ពេទ្យ​ជួយ​សង្គ្រោះ​បាន​រួច​ផុត​ពី​សេចក្ដីស្លាប់​ហើយ​។ បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុង​បាន​លុង​ធ្វើការ​ចុះ​ស្រាវជ្រាវ​តាម​រកមុខ​សញ្ញា​ជន​ដៃដល់​ចាប់​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕ ដោយ ៖ ស៊ិ​ន បូរ