ស្ពាន​មិត្តភាព​កម្ពុជា​.​ថៃ​ច្រក​អន្តរជាតិ​ស្ទឹង​បត ក្លាយជា​កន្លែង​ទៅ​កម្សាន្ត

358

ខេត្តបន្ទាយមានជ័យ ៖ ស្ពាន​មិត្តភាព​កម្ពុជា​.​ថៃ ច្រក​អន្តរជាតិ​(​ស្ទឹង​បត​) ក្លាយជា​កន្លែង​ទៅ​កម្សាន្ត​១​ថ្ងៃ​ជិត ១.០០a០​នាក់ ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០១៩ ដែល​ស្ថិត​ភូមិ​ស្ទឹង​បត សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។ គួរ​រំលឹក​ថា ក្នុង​ឱកាស​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០១៩ រយៈពេល​ចាប់ពី​ថ្ងៃ​ទី​៣០ ដល់​៣១ ខែធ្នូ ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៩ ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា ទៅ​លេង​កម្សាន្ត​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​.​ថៃ ច្រក​អន្តរជាតិ​ស្ទឹង​បត ក្នុង​១​ថ្ងៃ​ប្រមាណ​ជិត ១.០០០​នាក់​។

Loading...

ប្រជាពលរដ្ឋ​ដែល​ទៅ​លេង​មាន​ជិះ​ម៉ូតូ ឡាន ទុក​ទុក​បរិវេណ​ក្បាលស្ពាន ហើយ​នាំ​កូនចៅ ទៅ​លេង​ដូច​ជា​អង្គុយ​លើ​ស្ពាន​មើល​ទេសភាព​ដងស្ទឹង និង​ទេសភាព​ខាង​កម្ពុជា និង​ថៃ ហើយ​ថតរូប​ភាព កូនចៅ​លើ​ស្ពាន​ជា​អនុ​ស្សារី​យ៍​។ ព្រោះ​ស្ពាន​មិត្តភាព​កម្ពុជា​.​ថៃ ច្រក​ស្ទឹង​បត​នេះ ត្រូវ​បាន​កសាង​ស្ពាន ឆ្លងស្ទឹង​កម្ពុជា​.​ថៃ ដែល​មាន​ដាក់​បង្គោល​ភ្លើង​សងខាង​តាម​បង្កាន់ដៃស្ពាន​។ លោកស្រី អៀង ក​ណ្ណា​រ៉ា អភិបាលរង​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖ នៅ​អំឡុង​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០១៩ រយៈ​៣​ទៅ​៤ ថ្ងៃ​ឃើញ​មាន​ប្រជាពលរដ្ឋ​អ្នក​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ឬ​មក​ពី​តាម​បណ្តា​ខេត្ត​.​ក្រុង នានា​បាន​នាំ​កូនចៅ មក​លេង​កម្សាន្ត​លើ​ស្ពាន​មិត្តភាព​កម្ពុជា​.​ថៃ ស្ទឹង​បត ប្រមាណ​ជិត​១.០០០​នាក់ ហើយ​មុន​ថ្ងៃ​បុណ្យ ឬ​នៅ​ថ្ងៃ​សម្រាក ថ្ងៃ​សៅរ៍ អាទិត្យ មាន​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​លេង​មួយ​ថ្ងៃ​ប្រមាណ​ជាង​១០០ ទៅ​២០០​នាក់​។

លោកស្រី​បាន​បញ្ជាក់​ថា ស្ពាន​មិត្តភាព​កម្ពុជា​.​ថៃ ស្ទឹង​បត​នេះ​ជា​ច្រក​ទ្វារ​អន្តរជាតិ ស្ទឹង​បទ​សម្រាប់​រថយន្ត​ដឹក​ទំនិញ​ឆ្លងកាត់​នៅ​ពេល​រួចរាល់​ដាក់​សម្ពោធ​ប្រើប្រាស់​ដើម្បី​បញ្ជៀ​សការ​កកស្ទះ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​សម្រាប់​ឲ្យ​តែ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឆ្លងកាត់​ការពារ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ជូន​ភ្ញៀវ​ទេសចរណ៍​។ លោក គឹ​ម សុវណ្ណ ប្រធាន​មន្ទី​សារ​ធារ​រណៈការ និង​ដឹក​ជញ្ជូន ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ស្ពាន​មិត្តភាព​កម្ពុជា​.​ថៃ​ស្ទឹង​បទ​នេះ​មាន​ប្រវែង​៦២០​ម៉ែត្រ និង​ទទឹង​១៧​ម៉ែត្រ ដែល​ត្រូវ​បាន​កសាង​ស្ទើរតែ​រួចរាល់​ដែល​កសាង​ដោយ​ភាគី​ថៃ ជា​ច្រក​ទ្វារ អន្តរជាតិ​ស្ទឹង​បទ សម្រាប់​រថយន្ត​ដឹក​ទំនិញ​ឆ្លងកាត់ ហើយ​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​សកល ២០១៩​បាន​ក្លាយជា​កន្លែង​កម្សាន្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​លេង​ច្រើន​៕ ដោយ ៖ ប៊ុ​ន ធឿ​ន