គួរ​ឱ្យ​សរសើរមែន! កាន់​កំណត់​ត្រា​2​ម្នាក់ឯងក្នុង​នាម​ជា​អ្នក​ប្រដាល់​គុន​ខ្មែរ​នារី

205

រាជធានី​ភ្នំពេញ ៖ នូវ ស្រី​ពៅ ជា​កីឡាការិនី​គុន​ខ្មែរ​ទី​មួយ​ដែល​កាន់​កំណត់​ត្រា​ពីរ​ម្នាក់ឯង ក្នុង​នាម​ជា​អ្នក​ប្រដាល់​គុន​ខ្មែរ​នារី​ដែល​ហ្វឹកហាត់​នៅ​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ និង​ក្លិប Cambodian Top Team នា​ពេល​បច្ចុប្បន្ន​នេះ ។

Loading...

កំណត់​ត្រា​ដែល​ម្ចាស់​មេដាយមាស​ប្រដាល់​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​រូប​នេះ​ធ្វើ​បាន​គឺ ៖

ទី​១-​នូវ ស្រី​ពៅ ជា​កីឡាការិនី​ដំបូង​គេ​បង្អស់​ដែល​ប្រកួត​ក្នុង​កម្មវិធី​WLC – World Lethwei Championship របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា ចំនួន​ពីរ​ប្រកួត​ឈ្នះ​ម្ចាស់ផ្ទះ​ទាំង​ពីរ​ប្រកួត​ហើយ​មក​ដល់​បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​កីឡាការិនី​រូប​ណា​ធ្វើ​បាន​ដូច​រូប​នាង​នៅឡើយ​ទេ ។

ទី​២-​នូវ ស្រី​ពៅ ជា​កីឡាការិនី​ដំបូង​គេ​ដែល​ឈ្នះ​ខ្សែក្រវាត់​របស់​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ ដែល​រូប​នាង​ទើប​ទទួល​បាន​កាល​ពេល​ថ្មី​ៗ​នេះ​ក្នុង​ការ​ប្រកួត World Kun Khmer ក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ។ ក្នុង​ការ​ប្រកួត​នោះ កូនសិស្ស​របស់​លោក ញ៉ូ​វ ម៉ាក់ បាន​ឈ្នះ​ពិន្ទុ​កីឡាការិនី Ranini ជនជាតិ Mauritius ។

នូវ ស្រី​ពៅ ក៏​ជា​កីឡាការិនី​ជម្រើសជាតិ​ផ្នែក​ប្រដាល់​សាកល​របស់​កម្ពុជា​ផង​ដែរ ដោយ​កំពុង​ហ្វឹកហាត់​ជា​ប្រចាំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ៕ ដោយ នាគ សេន