រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង​ប៉ះ​គ្នា ជជែក​យក​ត្រូវ​រៀង​ៗ​ខ្លួន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​ម៉ាក ALPHARD មួយ​គ្រឿង​ដែល​ជា​រប​ស់បុរសជន​ជាតិចិន​ពីរ​នាក់ បាន​បែក​ចង្កៀង​ម្ខាង និង​ក្រពឹត​ផ្នែក​ខាង​មុខ​រង​ការ​ខូ​ខាត​យ៉ាងដំណំ ខណៈ​ពេល​ដែល​កំពុង​តែ​បើកបរ​តាម​ផ្លូវ​ហើយ​ត្រូវ​បាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក BMW មួយ​គ្រឿង ដែល​ជា​របស់​បុរស និង​ស្ត្រី​វ័យក្មេង​ជា​ជនជាតិ​ខ្មែរ​ចំនួន​ពីរ​នាក់​បាន​បើក​មក​ឈប់​នៅ​លើ​ផ្លូវ​នៅ​ខាង​មុខ ហាង​គុយទាវ​មួយ​កន្លែង​ហើយ​បើកទ្វារ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទៅ​ប៉ះ​នោះ​។ ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​ដែរ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​ខាង​មុខ​ហាង​គុយទាវ ហេង ជឿន ផ្ទះ​លេខ ១៥៩ ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចម្ការមន​។

Loading...

តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​ស៊េរី​ទំនើប​ម៉ាក BMW ព៌​ណ​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AF-១០៩៩ មួយ​គ្រឿង បើកបរ​ដោយ​បុរស និង ស្ត្រី​វ័យក្មេង​ម្នាក់ បើកបរ​តាម​បណ្តោយ​យ​ផ្លូវ​ម៉ៅ​សេ​ទុង​ក្នុង​ទិស​ដៅ ពី​កើត​ទៅ​លិច​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​ម៉ាក BMW មួយ​គ្រឿង​នោះ​ក៏​បាន​ឈប់​ចត​នៅ​លើ​ផ្លូវ​ពួក​គេ ទាំង​ពីរ​នាក់​ក៏​បាន​នាំ​គ្នា​បើកទ្វារ​ចុះ ក្នុង​បំណង​ចូល​ទៅ ហូប​គុយទាវ​នោះ ក៏​បាន​បើកទ្វារ​ចុះ​ដោយ​មិន​បាន​មើលមុខមើលក្រោយ និង ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ក៏​បាន​ទៅ​ប៉ះ​នឹង​រថយន្ត ស៊េរី​ទំនើប​ម៉ាក ALPAHRD ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២AV-៥៨០០ ដែល​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ និង មាន​បុរស​ជនជាតិ​ចិន​ម្នាក់​ទៀត​រួម​ដំណើរ​ផង​ដែរ​នោះ បណ្តាល​ឲ្យ​បែក​ចង្កៀង និង ក្រពឹត​កាង​ខាង​មុខ​ផ្នែក​ខាងស្តាំ រង​ការ​ខូ​ត​ខាត​យ៉ាងដំណំ​តែ​ម្តង​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ភ្លាម​នោះ​ភាគី​រថយន្ត​ទាំង​ពីរ​គ្រឿង ក៏​បាន​ចុះ​មក​ធ្វើការ​ដោះស្រាយ​គ្នា ដោយ​ជជែក​យក​តែ​ត្រូវ​រៀង​ៗ​ខ្លួន និង​ទាមទារ​សំណង​រៀងខ្លួន​ៗ​ផង​ដែរ​។ ដោយ​ភាគី​ម្ចាស់​រថយន្ត​ម៉ាក BMW ជា​ជនជាតិ​ខ្មែរ​ទំនង​អាងខ្នង​ក្រាស់​នោះ ក៏​បាន​ទូរស័ព្ទ​ហៅរក អ្នក​អន្តរាគមន៍ ដោយ​ភ្លាម​នោះ​គេ​ក៏​បានឃើញ​បុរស​ម្នាក់​បាន​ជិះ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក RANGE ROVER ពណ៌​ខ្មៅ មួយ​គ្រឿង មក​ដល់​ផង​ដែរ​ហើយ​នៅ​តែ​និ​យ​យាយ​យក​ត្រូវ​ដដែល​។ ពេល​នោះ​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​នគរបាល​ចរាចរ ខណ្ឌចម្ការមន​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ ដោយ​បាន​បញ្ជាក់​ថា <<​រថយន្ត​ម៉ាក BMW ចត​នៅ​លើ​ផ្លូវ និង​បើកទ្វារ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទៅ​ប៉ះ​គេ​គឺជា​អ្នក​ខុស​>> ណាមួយ​ចំណុច​ខាងលើ​ជា​កន្លែង​ដែល​មាន​ស្លាក​សញ្ញា ហាម​ចត​ដែរ​។

ដោយ​ឲ្យ​ភាគី​ទាំង​ពីរ​ធ្វើការ​ដោះស្រាយ​គ្នា ដោយ​ភាគី​ខាង​រថយន្ត​ម៉ាក ALPHARD របស់​ជនជាតិ​ចិន​រង​គ្រោះ ទាមទារ​សំណង​ចំនួន ៣.៥០០​ដុល្លារ តែ​ភាគី​ខាង​រថ​ន្ត​បង្ករ​ម៉ាក BMW បង្ក​នៅ​តែ​មិន​ព្រម​ទទួលកំហុស និង ដោះស្រាយ​ឡើយ ទើប​សម្ថ​កិច្ច​សម្រេច​បញ្ជូន​រថយន្ត​ទាំង​ពីរ គ្រឿង​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរ ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​ជា​បន្ត​ទៅ​ទៀត​៕ ដោយ ៖ ភី ផល