សំណុំរឿង​លួច​មាន​ស្ថាន​ទម្ងន់ទោស ប្រកាស​សាលក្រម​នៅ​ថ្ងៃ​១៧ មក​រា ២០១៩

ខេត្តកណ្តាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ មក​រា ២០១៩ នៅ​សាលាដំបូង​ខេត្តកណ្តាល បាន​បើក​សវនាការ​ជំ នុំ​ជម្រះ​សំណុំរឿង លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រើ​អំពើ​ហិង្សា យ៉ាង​សកម្ម​នៅ​ស្រុក កណ្តាលស្ទឹង សវនាការ​នេះ​មាន​លោក​ចៅក្រម ទី សំណាង ជា​ប្រធាន​ក្រុមប្រឹក្សា មានការ​ចូលរួម ពី​លោក អ៊ី សុ​វណ្ឌ ចៅក្រម លោក ឆែ វិវឌ្ឍនៈ ចៅក្រម និង​លោក ឯក ស៊ុន​រស្មី ជា​តំណាង​អយ្យការ​។ ក្រោយ​បញ្ចប់​សវនាការ​លោក ទី សំណាង ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​១៧ មក​រា ២០១៩​ខាង​មុខ​នេះ​។ មន្ត្រី​តុលាការ​បាន​ថ្លែង​ថា ជនជាប់ចោទ​ទី​០១-​ឈ្មោះ នឹម គី​ម​ហុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ត្បូង​ក្ដី ឃុំ​បា​គូ​ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល ទី​០២-​ឈ្មោះ អ៊ិ​ត ច័ន្ទ​មន្នី ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ត្រស់ ឃុំ​ទ្រា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។

Loading...

ទី​០៣-​ឈ្មោះ សៀ​ក លី​ថុ​ង ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​០៤-​ឈ្នោះ ម៉ូត ថៃ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​០៥-​ឈ្មោះ ជា សំណាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ អ្នក​ទាំង​៣ រស់នៅ​ភូមិ​ស្ពានថ្ម សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ក្រុងភ្នំពេញ និង​ទី​០៦-​ឈ្មោះ លិ​ត ស៊ី​ផា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ថ្លាន់ សង្កាត់​គង​ន​យ ខណ្ឌដង្កោ ក្រុងភ្នំពេញ​។ សូម​រំលឹក​ថា រយ​:​ពេល​០៣​ថ្ងៃ​នគរបាល​ព្រហ្មទណ្ឌ​ធ្ងន់ និង​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កណ្តាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​០៦​នាក់ ទាក់ទិន​ករណី​វាយ​ប្លន់​យក​ម៉ូតូ និង​បន្ត​ពន្លាត​សមត្ថកិច្ច បើក​ទីតាំង​ទទួលផល​ចោរកម្ម​ចំនួន​០៥ កន្លែង​នៅ​ខេត្តកំពង់ស្ពឺ និង​កំពង់ឆ្នាំង និង ឃាត់​មុខសញ្ញា​ទទួលផល​ចោរកម្ម​បាន ៦​នាក់​ថែម​ទៀត សរុប​ឃាត់ខ្លួន​បាន​១២​នាក់​។

កិច្ច​ប្រតិបត្តិ​ការណ៍​នេះ​ដឹកនាំ​ដោយ​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​ខេត្តកណ្តាល​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល ឧត្ដមសេនីយ៍ត្រី រឿ​ន ណា​រ៉ា ស្នងការ​រង​នគរបាល​ខេត្តកណ្តាល ទទួល​បន្ទុក​នគរបាល​ព្រហ្មទណ្ឌ និង​មាន​កិច្ចសហការ​ពី​ស្នងការដ្ឋាន​នគរបាល​កំពង់ស្ពឺ និង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​។ មុន​ពេល​កើតហេតុ​កម្លាំង​ជំនាញ និង​ប៉ុស្ដិ៍​បាន​ចេញ​ល្បាត នៅ​តាម​គោលដៅ​ងាយ​រង​គ្រោះ​នៅ​វេលា​ម៉ោ​៧ និង​៣០​នាទី​យប់ ទទួល​ព័ត៌មាន​ពី​ខាង​ឃុំ​ក្រាំង​ឆ្នង់ ស្រុក​បាទី​ថា មាន​ករណី​ធាក់​ផ្ដួល និង​វាយ​យក​ម៉ូតូ​នៅ​ចំណុច​ពី​ខាងត្បូង​ស្ពាន កំពង់​កោ​ដី​ខាង​ស្រុក​បាទី ខេត្តតាកែវ ហើយ​ទំនាក់ទំនង​គ្នា​រវាង​ស្រុក​បាទី និង​ស្រុក​កណ្ដាលស្ទឹង​បាន​ល្អ​កម្លាំង ខាង​ស្រុក​កណ្ដាលស្ទឹង បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ដែល​ជា​ជនសង្ស័យ​បាន​ចំនួន​០៥​នាក់ និង​ម៉ូតូ​០២​គ្រឿង យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​។

ក្នុង​នេះ ជា​មុខសញ្ញា​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​ធាក់​ផ្ដួល និង​វាយ​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​នៅ​ចំណុច​ខាងលើ​កន្លង​មក និង​កន្លែង​ផ្សេង​ៗ​ទៀត ករណី​នេះ​យោង​ទៅ​តាម​ចម្លើយ​របស់​ជនសង្ស័យ​កម្លាំង​ជំនាញ​បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​បក្ខពួក បាន​ម្នាក់​ទៀត និង​បាន​ធ្វើការ​ដកហូត​ចាប់​យក ម៉ូតូ​បាន​ចំនួន​០២​គ្រឿង​ទៀត យក​មក​អធិការដ្ឋាន​ស្រុក​កណ្ដាលស្ទឹង ដោយ​អនុវត្ត​តាម​នីតិវិធី​ពន្លាត កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ស្រាវជ្រាវ​រុករក​បក្ខពួក និង​សម្បុក​លាក់​ទុក​ម៉ូតូ (​អ្នកទិញ​របស់​ចោរ​) ថ្ងៃ​ទី​១៣ មីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០ និង​៥៨​នាទី តាម​បញ្ជា​លោក​ព្រះរាជអាជ្ញា​រង ឯក ស៊ុន​រស្មី អប​សាលាដំបូង ខេត្តកណ្ដាល បាន​ដឹកនាំ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្តកណ្ដាល សហការ​ជាមួយ សមត្ថកិច្ច នគរបាល​ខេត្ដកំពង់ស្ពឺ ចុះ​ឆែកឆេរ​ទីតាំង ទទួលផល​ចោរកម្ម និង​កែ​ច្នៃ​ម៉ូតូ​ចំនួន ០៥​គោលដៅ​១.​ទីតាំង​ផ្ទះ​ឈ្មោះ ហេង ភក្តី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ បុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្ដកំពង់ស្ពឺ (​ពីរ​ផ្ទះ​)៕ ដោយ ៖ ប៉ឹង ឆដា