គួរ​ឲ្យ​អាសូរ​ណាស់ ! យុវជន​ម្នាក់​ខូចចិត្ត​ចងក​សម្លាប់​ខ្លួន

268

ខេត្តកោះកុង ៖ នៅ​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣ មក​រា ២០១៩ កម្លាំង​សមត្ថកិច្ច​នគរបាល សហ​ការណ៍​ជាមួយ​ជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​សាកសព​យុវជន​ម្នាក់​ចងក​ធ្វើ​អត្តឃាត​ជាប់​នឹង​ដើមឈើរ​ក្បែរ​មាត់សមុទ្រ ស្ថិត​ក្នុងភូមិ​បឹង​ឃុន​ឆាង ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង​។

Loading...

បន្ទាប់​ពី​សមត្ថកិច្ច​ចម្រុះ​បាន​ពិនិត្យ​សព​យុវជន​ខាងលើ​រួច​បាន​ធ្វើការ​សន្និដ្ឋាន​ថា សាកសព​ខាងលើ​មានឈ្មោះ រ៉េ​ស តាន់​ស៊ី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មុខរបរ​កម្មករ​នេសាទ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ហើយ​មូលហេតុ​ដែល​ឈាន​ដល់​ចងក​ធ្វើ​អត្តឃាត​ដោយសារ​តែ​យុវជន​រូប​នេះ​មាន​វិបត្តិ​ផ្លូវចិត្ត​។ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ប្រគល់​សាកសព​ជូន​ឪពុក​ជន​រង​គ្រោះ​ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ ម៉ៅ គឹ​ម​ហេង