រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម បណ្ដាល​ឲ្យ​បុរស​ម្នាក់​បាន​ស្លាប់

143

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ បាន​កើតឡើង លើ​ដងផ្លូវ​ជាតិ​លេខ​៤​ចន្លោះ​គីឡូ​១៧៩-១៨០ ស្ថិត​ក្នុងភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ រវាង​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពាក់​ស្លាក​លេខ កំពត ១M-០៣៩០ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បើកបរ​ដោយ​ឈ្មោះ មាស ពេជ្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​។ មក​ដល់​ចំណុច​កើតហេតុ ខាងលើ​បាន​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ តាកែវ ២A-០៤៥៩ ក្នុង​ទិស​ដៅ​ស្របគ្នា ខណៈ​ដែល​រថយន្ត​បត់​ពី​កើត​ទៅ​លិច​។

Loading...

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​គេច ខ្លួន​បាត់​ស្រមោល​។ គ្រោះថ្នាក់​នេះ​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ មាស ពេជ្រ រង​របួសធ្ងន់ បញ្ជូន​មក​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​វាល​រេញ​។ ចំណែកឯ​វត្ថុ​តាង​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​វាល​រេញ រង់ចាំ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​៕