កងទ័ព​គឺជា​សសរទ្រូង និង​ជា​របង​ការពារ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន

132

ខេត្តបាត់ដំបង ៖ កងទ័ព​គឺជា​សសរទ្រូង និង​ជា​របង​ការពារ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​សម្រាប់​ការពារ​ប្រទេស​ជាតិ នៅ​គ្រប់ពេលវេលា និង​គ្រប់​កាលៈទេសៈ ត្រូវ​មាន​សមត្ថភាព​គ្រប់គ្រាន់​ទាំង​ការងារ​គ្រប់គ្រង​ដឹកនាំ​បញ្ជា និង តាម​រយៈ​ការ​ហ្វឹកហ្វឺន​រៀនសូត្រ​បង្កើន​បាន​ទាំង​បរិមាណ និង​គុណភាព​។ នេះ​ជា​ការ​លើក​ឡើង​របស់ លោក​ឧត្តមសេនីយ៍ត្រី សួន សុ​ន នាយក​សាលា ពល​ទា​ហា​នី​៥ ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​យោធា​ទូទៅ​ចំណុះ ផ្ទៃក្នុង​សាលា​ពល​ទាហាន​ទី​៥ កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៩​នេះ​។

Loading...

នៅ​ក្នុង​របាយការណ៍​បើក​វគ្គ ហ្វឹកហ្វឺន​បំប៉ន​ទូទៅ លោក​វរសេនីយ៍ត្រី ជុំ ឡាំង នាយ​ផ្នែក​ហ្វឹកហ្វឺន សាលា​ពល​ទាហាន​ទី​៥ បាន​ឲ្យ​ដឹង​ថា វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ទូទៅ មាន​គោលបំណង​សំដៅ​លើកកម្ពស់​សមត្ថភាព​ជំនាញ​យោធា​ទូទៅ​ឲ្យ​ដល់​នាយទាហាន នាយទាហានរង ផ្ទៃក្នុង​សាលា សម្រាប់​បម្រើ​ឲ្យ​ការងារ​ហ្វឹកហ្វឺន​ឆ្នាំ​២០១៩ បាន​ទទួល​ល​ទ្ឋ​ផល​ល្អ​ប្រកបដោយ គុណភាព​ខ្ពស់ ហើយ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ទូទៅ​មាន​រយៈពេល​៣០​ថ្ងៃ ដែល​មាន​គ្រូ​យោធា​ចា​រ្យ ១២​នាក់។

​គ្រប់គ្រង​២​នាក់ បម្រើ​ការ​០៩​នាក់ សិក្ខាកាម​៥០​នាក់ សរុប​៧៣​នាក់ និង​វិធីសាស្ត្រ​ហ្វឹកហ្វឺន​ប្រមូលផ្តុំ​រៀន​ទ្រឹស្តី ក្នុង​ថ្នាក់ និង​អនុវត្តន៍​ជាក់ស្តែង​នៅ​លើ​ទីលាន ដោយ​បាន​បែងចែក​ជា​ក្រុម​ៗ​ដើម្បី​ធ្វើការ​ហ្វឹកហាត់ និង​រៀបចំ​ជា​២ កងអនុសេនាធំ​គ្រប់គ្រង ក្នុង​នោះ​ហ្វឹកហ្វឺន​យោធា​រួម យុទ្ធវិធី​ថ្មើរជើង បច្ចេកទេស​អាវុធ​ថ្មើរជើង និង​ការងារ អប់រំ​ចិត្តសាស្ត្រ​ផង​ដែរ​៕ ដោយ ៖ ហួត សុង​ហាក់