តុលាការ​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់ ដែល​គំរាម​យក​រូប​អាក្រាត​នារី​ពីរ​នាក់​តាម​ហ្វេ​ស​ប៊ុ​ក

214

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​០៤ មក​រា ២០១៩ លោក ទី សំណាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត កណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បុរស​ម្នាក់​ដែល គំរាម​ហែកកេរ្តិ៍​ឆាត​ហ្វេ​ស​ប៊ុ​ក​។ ដោយ​បុរស​ជា​ជនសង្ស័យ និង​នារី​ពីរ​នាក់​ជា​ជន​រង​គ្រោះ​ទាក់ទង​គ្នា​តាម​ឆាត​ហ្វេ​ស​ប៊ុ​ក ផ្ញើ​រូប​អាក្រាត​ទៅ​វិញ​ទៅ​មក រួច​គំរាម​យក​រូប​ជន​រង​គ្រោះ​បង្ហោះ​ជា​សាធារណៈ​បើ​មិន​ផ្ញើ​លុយ​ឲ្យ​ខ្លួន ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ “​គំរាម​គំ​ហែង​ដោយ​មាន​បញ្ជា​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ​” ដែល​ប្រព្រឹត្ត​នៅ​ភូមិ ព្រែក​យាយ​ហា​យ ឃុំ​ព្រែក​ថ្មី ស្រុ​កោះធំ ខេត្តកណ្ដាល កាលពី​ខែតុលា ឆ្នាំ​២០១៨ តាម​មាត្រា​២៣២ នៃ​ក្រមព្រហ្មទណ្ឌ ជន​ត្រូវ​ចោទ​មានឈ្មោះ ចេ​ង មិត្ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​បច្ចុប្បន្ន ភូមិ​សំរោង ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ មុខរបរ កម្មករ​សំណង់។

Loading...

រីឯជន​រង​គ្រោះ ឈ្មោះ គ​.​គ ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ ព្រែក​យាយ​ហា​យ ឃុំព្រែក​ថ្មី ស្រុ​កោះធំ ខេត្តកណ្ដាល មុខរបរ​កម្ម​ការ​នី​រោងចក្រ ទី​០២-​ឈ្មោះ ជ​.​ធ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ក្បាល​កោះទាវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កម្ម​ការ​នី​រោងចក្រ​។ លោក​វរសេនីយ៍ឯក ឡាក់ ម៉េ​ង​ធី ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៨ កន្លង​ទៅ ជន​រង​គ្រោះ​ទាំង​០២​នាក់​ខាងលើ មាន​ទំនាក់ទំនង​ជាមួយ​ជនសង្ស័យ តាម​រយៈ​ទូរស័ព្ទ និង​ហ្វេ​ស​ប៊ុ​ក​។ បន្ទាប់​ពី​បាន​និយាយ និង​ឆាត​ជាមួយ​គ្នា​ជា​ហូរហែ​មក បាន​ប្រមាណ​ជា​១​ស​ប្ដា​ហ៍ ស្រាប់តែ​ជនសង្ស័យ ខាងលើ បាន​សុំ​មើល​រូបថត​អាក្រាត​កាយ​របស់​ជន​រង​គ្រោះ​ទាំង​០២​នាក់ (​ម្នាក់​ម្ដង​)​មុន​ក្រោយ​គ្នា ហើយ​ជន​រង​គ្រោះ ក៏​បាន​ផ្ញើ​រូប​អាក្រាត​កាយ ទៅ​ឲ្យ​ជនសង្ស័យ​តាម រយៈ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ahmoa Tps​។

បន្ទាប់​ពី​មាន​រូបថត​អាក្រាត​កាយ​នៅ​ក្នុង​ដៃ​ហើយ​ជនសង្ស័យ​ក៏​បាន​ទូរស័ព្ទ​សុំ​លុយ ពី​ជន​រង​គ្រោះ​ទាំង​០២​នាក់ តែ​ជន​រង​គ្រោះ​ពុំ​ព្រម​ឲ្យ ពេល​នោះ​ជនសង្ស័យ​បាន​និយាយ​គំរាម​ថា នឹង​យក​រូបថត​អាក្រាត​កាយ​របស់​ពួក​គេ​ទាំង​០២​នាក់ បង្ហោះ​ចូល​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​ហ្វេ​ស​ប៊ុ​ក​។ ដោយ​មានការ​ភ័យ​ខ្លាច​ជនសង្ស័យ​យក​រូបភាព​អាក្រាត​បង្ហោះ​ចូល​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម នារី​រង​គ្រោះ​ទាំង​០២​នាក់​ខាងលើ ក៏​បាន​ផ្ញើ​លុយ​ទៅ​ឲ្យ​ជនសង្ស័យ​តាម​រយៈ​ភ្នាក់ងារ​វេរ​លុយ អ៊ី​ម៉ា​ន់​នី និង វី​ង ជា​បន្តបន្ទាប់​តាម​អ្វី​ដែល​ជនសង្ស័យ​ត្រូវការ​ពុំដែល​ខាន ដែល សរុប​ជា​ទឹកប្រាក់​ទាំងអស់​មាន​ដូច​ខាងក្រោម​៖ ជន​រង​គ្រោះ​ទី​១ អស់​ទឹកប្រាក់​សរុប ចំនួន​1.800.000​រៀល​និង 500​ដុល្លារ​អា​មេ​រិ​ក​។ ជន​រង​គ្រោះ​ទី​២ អស់​ទឹកប្រាក់​សរុប ចំនួន​1.700 ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​រៀល​ចំនួន​64 ម៉ឺន​រៀល​។

លុះ​មក​ដល់​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ ជន​រង​គ្រោះ​រក​លុយ​ផ្ញើ​ឲ្យ​ជនសង្ស័យ​លែង​បាន ទើប​មក​ដាក់​ពាក្យបណ្ដឹង​នៅ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដើម្បី​ឲ្យ​សមត្ថកិច្ច​ជំនាញ ជួយ​ស្រាវជ្រាវ តាម​ចាប់​មុខសញ្ញា ដើម្បី​យក​មក​បន្ត​ចាត់ការ​តាម​នីតិវិធី​។ លុះដល់​នៅ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ បាន​ធ្វើការ​ស្រាវជ្រាវ ដោយ​មាន​កិច្ច សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ ខេត្ដតាកែវ បាន​ធ្វើការ ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នៅ​ចំណុច ភ្នាក់ងារ វី​ង វេរ​លុយ ផ្សារ​អង្គរកា ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

ជនសង្ស័យ​ឈ្មោះ ចេ​ង មិត្ដ បាន​សារភាព​ថា ខ្លួន​បាន​ស្គាល់គ្នា​ជាមួយ ជន​រង​គ្រោះ​ទាំង ០២​នាក់​ខាងលើ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ជាមួយ​គ្នា បន្ទាប់​មក​បាន​លួងលោម​ជន​រង​គ្រោះ ឲ្យ​ថតរូប​អាក្រាត​កាយ​ផ្ញើ​ឲ្យ​គ្នា​មើល ក្រោយមក​ក៏​បាន​ទូរស័ព្ទ​ទៅ​ជន​រង​គ្រោះជា​បន្ដបន្ទាប់ ឲ្យ​ផ្ញើ​លុយ​មក​ឲ្យ​ខ្លួន​បើ​មិន ដូច្នោះ​ទេ​នឹង​បង្ហោះ​រូប​អាក្រាត​កាយ​របស់ ជន​រង​គ្រោះ ទៅ​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ហ្វេ​ប៊ុ​ក​ឲ្យ​សាធារណៈជន​បានឃើញ​។ ករណី​នេះ​កម្លាំង​ជំនាញ កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕ ដោយ ៖ ប៉ឹង ឆដា