សហគ្រិន​វ័យក្មេង​រ​កំពុង​លូតលាស់​ខ្លាំង

207

ទីក្រុង​ហាណូយ ៖ ប្រទេស​វៀតណាម​ស្ថិត​ក្នុង​ចំណោម​សហគ្រិន​ក្រុមហ៊ុន​បង្កើត​ថ្មី​ដែល​កំពុង​តែ​លូតលាស់​យ៉ាង​លឿន​ជុំវិញ​ពិភពលោក ហើយ​សហគ្រិន​ក្មេង​ៗ​ដែល​មានការ​អប់រំ​ខ្ពស់ នឹង​ពង្រឹងគោលជំហរ​របស់​ប្រទេស​ក្នុង​វិស័យ​នេះ ។

Loading...

សារព័ត៌មាន Viet Nam News បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​មក​ថា ប្រទេស​វៀតណាម​មិន​មាន​ទិន្នន័យ​ផ្លូវការ​បង្ហាញ​ពី​ចំនួន​ក្រុមហ៊ុន​បង្កើត​ថ្មី​ទេ ប៉ុន្តែ​យោង​តាម​ប្រភព​ក្នុង​តំបន់​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ប្រទេស​នេះ​មាន​ក្រុមហ៊ុន​បង្កើត​ថ្មី​ប្រមាណ​៣​ពាន់​ក្រុមហ៊ុន​ឯណោះ ។

ប្រទេស​នេះ​បាន​លោត​១២​ចំណាត់ថ្នាក់​មក​ចំណាត់ថ្នាក់​លេខ​៤៧​ក្នុង​ចំណោម​ប្រទេស​ទាំង ១២៧ ក្នុង​ស​ន្ទ​ស្សន៍​ការ​បង្កើត​ថ្ម​ពិភពលោក​ប្រចាំឆ្នាំ​២០១៧​របស់​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក ។ ការ​លូតលាស់​នេះ​ត្រូវ​បាន​គិត​ថា មក​ពី​សហគ្រិន​វ័យក្មេង​ដែល​ស្រលាញ​ប់​បច្ចេកវិទ្យា​និង​មានការ​អប់រំ​ខ្ពស់ ។

ប្រមាណ​៧០%​នៃ​ប្រជាជន​ទាំងអស់​ប្រមាណ​៩០​លាន​នាក់​មាន​អាយុ​ក្រោម​៣៥​ឆ្នាំ​។ អ្នក​បង្កើត​ថ្មី្ម​ក្មេង​ៗ​ដែល​រួម​មាន​ជនជាតិ​វៀតណាម​មក​ពី​បរទេស​កំពុង​តែ​ចូលរួម​សហគមន៍​បង្កើត​ថ្មី​ជា​រៀង​រាល់​ឆ្នាំ ។

យោង​តាម ASEAN Post បាន​ឲ្យ​ដឹង​ថា ប្រទេស​វៀតណាម​មានការ​វិនិយោគ ២៩០​លាន​ដុល្លារ​លើ​ក្រុមហ៊ុន​បង្កើត​ថ្មី​កាលពី​ឆ្នាំ​២០១៧ ច្រើន​ជាង​ឆ្នាំ​២០១៦ ដល់​ទៅ​ទ្វេ​ដង ។ ការ​វិនិយោគ​ផ្តោត​សំខាន់​លើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ បច្ចេកវិទ្យា​អាហារ និង​ក្រុមហ៊ុន e-commerce រួម​ទាំង​ការ​ដឹក​ជញ្ជូន និង​សេវាកម្ម​ធ្វើ​ដំណើរ​តាម​អុ​ី​ន​ធើ​រ​ណេ​ត​ជាដើម ហើយ​ប្រទេស​នេះ​ក៏​ជាទី​តាំង​ដ៏​ទាក់ទាញ​សម្រាប់​ក្រុមហ៊ុន​បង្កើត​ថ្មី​ផង​ដែរ ។

យោង​តាម​លោក Binh Tran មក​ពី 500 Startups និង​ជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន Klout Inc. បាន​ឲ្យ​ដឹង​ថា វិស្វករ​ក្នុង​ប្រទេស​នេះ​មាន​សមត្ថភាព​ក្នុង​ការ​ស្ថាបនា និង​ផលិត​នូវ​ផលិតផល​បាន​ល្អ​ដូច​ដៃគូ​ប្រកួតប្រជែង​នៅ Silicon Valley ដែរ ប៉ុន្តែ​ក្នុង​តម្លៃ​ទាប​ទៀតផង​។

ជនជាតិ​វៀតណាម​ជា​ច្រើន​ដែល​មានបទពិសោធន៍​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ពហុ​ជាតិ​បាន​ត្រឡប់​មក​កាន់​ប្រទេស​ខ្លួន​វិញ និង​បង្កើត​ក្រុមហ៊ុន​បង្កើត​ថ្មី​ដោយ​ខ្លួ​ម​ឯង ។ ក្រៅពី​ធនធាន​ហើយ អ្នក​ដែល​ត្រឡប់​មក​វិញ​នេះ នាំ​មក​នូវ​គំនិត​ថ្មី​ៗ ចំណេះដឹង​ផ្នែក​អាជីវកម្ម និង​បណ្តាញ​ទៀត​ផង ៕ ប្រែ​សម្រួល​ដោយ ៖ ណៃ ដា​លី​ន