ឃាត់ខ្លួន​ជនសង្ស័យ​៨​នាក់ និង​ថ្នាំ​ញៀន​៦​កញ្ចប់​បញ្ជូន​ទៅ​តុលាការខេត្ត

214

ខេត្តសៀមរាប ៖ នា​ថ្ងៃអាទិត្យ ០១​កើត ខែបុស្ស ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១ និង​២០​នាទី​ព្រឹក កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដោយ​បានការ​ចូលរួម សហការ​ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រីស្នំ​បាន​ចុះ​បង្ក្រាប ករណី​រក្សា​ទុក ជួញដូរ និង​ចាត់ចែង​ឲ្យ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ចំណុច​ភូមិ​ជ្រោយ​នាង​ងួ​ន ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៨​នាក់ រួច​នាំ​យក​មក​ធ្វើការ​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​។

Loading...

តាម​ប្រភព​ពី​មន្ត្រី នគរបាល​ជំនាញ​ខេត្ត​បាន​ប្រាប់​ថា ដោយ​មានការ​ចូលរួម​សហការ​ពី​កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​ស្រីស្នំ ដែល​បច្ចុប្បន្ន​គ្រឿងញៀន​បាន​ហូរ​ចូល​ទៅ​ដល់​ជនបទ​ផង​នោះ ទើប​កម្លាំង​ជំនាញ​របស់​ខេត្ត បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក​ជួញដូរ និង​ចាត់ចែង​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ចំណូ​ច​ភូមិ​ជ្រោយ​នាង​ងួ​ន ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ ខេត្តសៀមរាប ឃាត់ខ្លួន​ជន សង្ស័យ​ចំនួន​០៨​នាក់ រួច​នាំ​យក​មក​ធ្វើការ​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​។ ប្រភព​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​៨​នាក់​មាន​៖ ១-​ឈ្មោះ យូ អេ​ង​លី ភេទ​ប្រុស ឆ្នាំ​កំណើត​២០០២ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ជ្រោយ​នាង​ងួ​ន ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ ខេត្តសៀមរាប (​រក្សា​ទុក និង​ជួញដូរ​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)។

២.​ឈ្មោះ តែម សា​រ័​ត្ន ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៥ មុខរបរ​គ្មាន ទីលំនៅ​ភូមិ ជ្រោយ​នាង​ងួ​ន ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ ខេត្តសៀមរាប (​ជួញដូរ និង​ចាត់ចែង​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ៣.​ឈ្មោះ មាន ឆ​វ័​ន្ត ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៤ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ជ្រោយ​នាង​ងួ​ន ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ ខេត្តសៀមរាប (​ជួញដូរ និង​ចាយ់​ចែង​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ៤-​ឈ្មោះ ញិ​ប នី ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៤ មុខរបរ​ជាងកាត់សក់ ទីលំនៅ​ភូមិ​ភ្នំ​ដី ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប (​រក្សា​ទុក និង​ជួញដូរ​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ៥-​ឈ្មោះ លាង ប៊ុ​ន​ធី ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៤ មុខរបរ​ជាង​ជួសជុល​ម៉ូតូ ទីលំនៅ​ភូមិ​អំពៅ​ដៀប ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ ខេត្តសៀមរាប (​ជួញដូរ​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ៦-​ឈ្មោះ ចាន់ ស៊ី​វួ​យ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៤ មុខរបរ​ជាង​ផ្សារ​ដែក ទីលំនៅ​ភូមិ​ប្រី​យ៍ ឃុំ​ប្រី​យ៍ ស្រុក​ស្រីស្នំ ខេត្តសៀមរាប (​ចាត់ចែង និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។

៧-​ឈ្មោះ ឃា​ប សុ​គន់ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៩ មុខរបរ​ជាង​ផ្សារ​ដែក ទីលំនៅ​ភូមិ​ជ្រោយ​នាង​ងួ​ន ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ​ខេត្ត​សៀម រាប (​ចាត់ចែង និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង​៨-​ឈ្មោះ មាន សុ​ជា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៨ មុខរបរ​ជាង​ផ្សារ​ដែក​ទីលំនៅ​ភូមិ​ជ្រោយ​នាង​ងួ​ន ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ​ខេត្ត​សៀម រាប (​ចាត់ចែង និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។ ក្រោយ​ពេល​ឃាត់ខ្លួន​កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត វត្ថុ​តាង​រួម​មាន​៖ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​០៦​កញ្ចប់ ស្មើនឹង​ទម្ងន់​១២,៦​ក្រាម​(​ថ្លឹង​ទាំង​សម្បក​) ឧបករណ៍​ប្រើប្រាស់ និង​សម្ភារ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន និង​ទូរស័ព្ទ​ដៃ​ចំនួន​១០ គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៨​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលា ដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ ច័ន្ទ រស្មី