អត្ថប្រយោជន៍​របស់​តែ​ស្លឹក​ប៊័រ ស្ទើរ​តែ​មិន​គួរ​ឱ្យ​ជឿសោះ!!!

261

មិន​ខុស​ពី​ផ្លែ​ប៊័រ​តែ​ម្ដងនោះ​ទេ ស្លឹក​នៃ​ផ្លែ​ឈើ​នេះ​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​រក្សាសុខ​ភាព​រាង​កាយ​ចៀស​​ផុត​ពី​បញ្ហា​ជំងឺ ផ្សេង​ៗ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ផង​ដែរ ។ ថា​តើ​អ្នក​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ស្លឹក​ប៊័រ​បាន​ដោយ​របៀប​​ណា​ទៅ ? ងាយ​ណាស់​! អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​យក​វា​ទៅ​ឆុង​ជា​តែ ហើយ​ទទួលទាន​ពី​១​ទៅ​២​ពែង​រាល់​ថ្ងៃជា​ការ​ស្រេច។  វិធី​ធ្វើ ឬ​ឆុងតែ​ស្លឹក​ប៊័រ រួម​ជាមួយ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​នៃ​តែ​នេះ ៖

Loading...

របៀប​ឆុង ៖ ជាដំបូង​ត្រូវ​លាង​ស្លឹក​ផ្លែ​ប៊័រ​ស្រស់​ចំនួន​ពី​៣​ទៅ​៤ ស្លឹក​ជាមួយ​ទឹក​ធម្មតា​ឱ្យ​ស្អាត ។ បន្ទាប់​មក​បុក​កម្ទេច​ស្លឹក​ប៊័រ ហើយ​ចាប់ផ្ដើម​ដាក់​ដាំ​ស្លឹក​ប៊័រ​នេះ​ក្នុង​ទឹក​ធម្មតា​ចំនួន​២ ពែង រហូត​ដល់​ពុះ​សម្រាប់​រយៈពេល​ប្រហែល ១០​នាទី ។ ទុក​ឲ្យ​ទឹក​ស្លឹក​ប៊័រ​ចុះ​ត្រជាក់​បន្តិច សឹម​ស្រង​កាក ឬ​ស្លឹក​ប៊័រ​ចេញ​ជា​ការ​ស្រេច ។ អ្នក​អាច​បន្ថែម​ទឹកឃ្មុំ​បន្តិច​ចូល​ដើម្បី​បង្កើន​រសជាតិ ។

អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​តែ​ស្លឹក​ប៊័រ​ចំពោះ​សុខភាព

១. ព្យាបាល​ជំងឺរាក និង​បញ្ហា​ផ្សេង​ទៀត​នៃ​ប្រព័ន្ធ​រំលាយ​អាហារ ៖ ធ្លាប់​ដឹង​ទេ​ថា ការ​ទទួលទាន​តែ​ស្លឹក​ប៊័រ ១​ពែង អាច​ជួយ​គ្រប់គ្រង​ព្យាបាល​ជំងឺ​រាគ​បាន? នោះ​ក៏​ព្រោះតែ​ស្លឹក​ប៊ឺ​រ​មាន​ផ្ទុក​សារធាតុ astringent និង antimicrobial ជួយ​កម្ចាត់​ប្រយុទ្ធ​ប្រឆាំង​មេរោគ​បង្ក​ជំងឺ ។ តែ​ស្លឹក​ប៊័រ ក៏​មាន​ប្រសិទ្ធភាព​ជួយ​ដោះស្រាយ​បញ្ហា​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ រួម​បញ្ចូល​ទាំង​ការ​លើស​ជាតិ​ហ្គា​ស និង​ហើម​ឈឺពោះ ។

២.​កាត់​បន្ថយ​ទំហំ​នៃ​ក្រួស​ក្នុង​តម្រងនោម ៖ នោះ​ក៏​ព្រោះតែ​ស្លឹក​ប៊័រ មាន​ផ្ទុក​នូវ​សមាសធាតុ​មួយ​ចំនួន​ដែល​អាច​ជួយ​បំបែក ឬ​បង្រួម​ទំហំ​នៃ​គ្រួ​ស​ក្នុង​តម្រងនោម​បាន​ប្រកបដោយ​ប្រសិទ្ធិ​ភាព ។

៣. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺលើសឈាម និង​ជំងឺ​បេះដូង​ឮ ៖ តែ​ស្លឹក​ប៊័រ ជួយ​ទប់ស្កាត់​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ជា​លទ្ធផល​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ផង​ដែរ ខណៈ​ដែល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជា​កត្តា​ចម្បង​បំផុត​មួយ​បង្ក​ជំងឺ​បេះដូង ។ ដូច្នេះ​ប្រសិនបើ​សម្ពាធ​ឈាម​របស់​អ្នក​លើស​ពី ឬ​ខ្ពស់​ជាង 120/80 mmHg ចូរ​ចាប់ផ្ដើម​ទទួលទាន​តែ​ស្លឹក​ប៊័រ​ជា​ប្រចាំ​។

៤. បំបាត់​អាការ​ឈឺក្បាល និង​ការ​ឈឺចាប់​ផ្សេង​ទៀត ៖ ថ្នាំ​បំបាត់​ការ​ឈឺចាប់​អាច​ផ្ដល់​ផល​អវិជ្ជមាន​ជា​ច្រើន​ចំពោះ​សុខភាព ។ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​ចង់​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ​នៅ​ពេល​ឈឺក្បាល​ទេ​នោះ អ្នក​អាច​ឆុងតែ​ស្លឹក​ប៊័រ​១ ពែង​ទទួលទាន​ជំនួស​ក៏​បាន ។ តែ​ស្លឹក​ប៊័រ មាន​ផ្ទុក​សារធាតុ analgesic ដែល​ជួយ​ធ្វើ​ឱ្យ​ស្ពឹក និង​កាត់​បន្ថយ​ការ​ឈឺចាប់​។ តែ​ប្រភេទ​នេះ​ក៏​ជួយ​បំបាត់​ការ​ឈឺចាប់​លើ​រាង​កាយ​ច្រើន​ទៀត​ផង​ដែរ រួម​បញ្ចូល​ទាំង​អាការ​ឈឺ​ខ្នង​ផ្នែក​ខាងក្រោម និង​ជង្គង់ ។

៥.​គ្រប់គ្រង​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ៖ ទាំង​អ្នកជំងឺ​ទឹកនោមផ្អែម ក៏​ដូច​ជា​អ្នក​កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​នេះ អាច​ចាប់ផ្ដើម​ទទួលទាន​តែ​ស្លឹក​ប៊័រ​២​ពែង​រាល់ថ្ងៃ ។ ការ​ធ្វើ​បែប​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​ពួក​គេ ក៏​ព្រោះតែ​ស្លឹក​ប៊ឺ​រ​ស្រស់​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម ។

ទោះបីជា​តែ​ស្លឹក​ប៊័រ ល្អ​ប្រសើរ​យ៉ាងណា​ចំពោះ​សុខភាព​ក៏​ដោយ ក៏​អ្នក​មិន​គួរ​ប្រើប្រាស់​តែ​នេះ​ជំនួស​ថ្នាំ​ដែល​ចេញ​តាម​វេជ្ជបញ្ជា​ត្រឹម​ត្រូវ ឬ​របៀប​ព្យាបាល​ដែល​វេជ្ជបណ្ឌិត​របស់​អ្នក​បាន​ណែនាំ​តែ​ម្ដង​ដែរ ។ ប្រសិនបើ​អ្នក​ចង់​ប្រើប្រាស់​តែ​ស្លឹក​ប៊័រ​សម្រាប់​ព្យាបាល​ជំងឺ​នោះ​ក៏​កុំ​ភ្លេច​ប្រាប់​ដល់​គ្រូពេទ្យ​របស់​អ្នក​ឱ្យ​បានដឹង​ជា​មុន​ផង (​ប្រភព​ពី​៖ Health.com.kh) ៕