ឱកាស​សម្រាប់​អ្នក​ចង់​ហាត់រៀន​របាំ និង​ល្ខោនខោល​មិន​អស់ប្រាក់

185

រាជធានី​ភ្នំពេញ​៖ ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល​ជំនាន់​ថ្មី បាន​ប្រកាស​ជ្រើសរើស​សិស្ស និស្សិត ហាត់​របាំ និង​ល្ខោនខោល​ជំនាន់​ទី​៧ ដោយ​ការ​ហាត់​មិន​យក​ប្រាក់​ទេ ។

Loading...

នា​ពេល ថ្មី​ៗ​កន្លង​មក​ប្រធាន​ក្រុម និង​គ្រូបង្ហាត់​លោក​ហង់ ភូមិ​រ៉ា ឲ្យ​ដឹង​ថា​ក្រុម​សិល្ប​:​យុវជន​ល្ខោនខោល​ជំនាន់​ថ្មី​ប​ង្កេ​ី​ត​៣​ឆ្នាំ បាន​បង្ហាត់បង្រៀន​ឲ្យ​យុវជន​យុវនារី​ស្គាល់​សិល្បៈ​របាំ​បុរាណ របាំ​ប្រជាប្រិយ ល្ខោនខោល និង​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ ។ សិស្ស​បាន​ចូលរួម​ហាត់រៀន​បាន​៦​ជំនាន់​ហេ​ី​យ ក្នុង​នោះ​ការ​ហាត់​មិន​យក​ប្រាក់​ទេ ។ ពេល​នេះ​ក្រុម​នឹង​រៀបចំ​ជ្រើសរើស​សិស្ស​ជំនាន់​ទី​៧ នៅ​ថ្ងៃ​ទី​២៧​ខែកុម្ភៈ ។ សិស្ស​ត្រូវ​ចូលរួម​ធ្វេ​ី​តេស្ត​សម្ថ​ភាព​ដែល​ខ្លួន​ស្រលាញ់ ។

បើ​តាម​លោក ហង់ ភូមិ​រ៉ា និយាយ​ថា​«​សិស្ស និស្សិត​ដែល​ចូល​ចិត្ដ​របាំ​ប្រពៃណី ប្រជាប្រិយ របាំ​ចម្រុះ របាំ​បុរាណ ល្ខោនខោល នឹង​បង្ហាត់បង្រៀន​មិន​យក​ថវិកា​ទេ ពិសេស​យើង​ចង់បាន ប្អូន​ៗ​សិស្ស​វិទ្យាល័យ​ជ្រោយចង្វា សិស្ស​វិទ្យាល័យ​វត្ត​ភ្នំ សិស្ស​វិទ្យាល័យ​ព្រែក​លាប សិស្ស​វិទ្យាល័យ​ឫស្សី​កែវ ដែល​នៅ​ចិត្ត ទីតាំង​ហាត់​របាំ​ល្ខោនខោល នៅ​ទីស្នាក់ការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​»​។

ស្ថាបនិក​«​ក្រុម​យុវជន​ល្ខោនខោល​ជំនាន់​ថ្មី​»​លោក​ហង់ ភូមិ​រ៉ា ឲ្យ​ដឹង​ទៀត​ថា ការ​បង្កើត ក្រុម​នេះ​ក្នុង​គោលបំណង​បង្រៀន​ដល់​កូន​ខ្មែរ​ដែល​ចង់​រៀន​របាំ​បុរាណ ។ ការ​បង្រៀន នេះ​ផ្ដោត​សំខាន់​លើ​ល្ខោនខោល តែបើ​មាន ក្មេង​ស្រី ចង់​រៀន​របាំ​បុរាណ ក៏​លោក​បង្រៀន ដែរ ។ ការ​បង្រៀន​នេះ​មិន​យក​ព្រោះ​លោក យល់​ឃើញ ថា មានកូន​ខ្មែរ​ជា​ច្រើន​មក​ពី​តាម ខេត្ត ដែល​ចង់​រៀន តែ​មិន​មាន​ប្រាក់​បង់ថ្លៃ​សាលា ដូច្នេះ​ឱ្យ​តែ​កូន​ខ្មែរ​ណា​ចង់​រៀន​អាច មក​រៀន​បាន ៕ ដោយ សុខ វាសនា