ឆេះ​នាវា​ដឹក​ប្រេង​នៅ​ហុងកុង​ស្លាប់​ម្នាក់​បាត់​ខ្លួន​២​នាក់

203

ក្រុង​ហុងកុង ៖ ប្រភព​ព័ត៌មាន​ផ្លូវការ​រាយការណ៍​ថា មនុស្ស​ម្នាក់​បាន​ត្រូវ​ស្លាប់​ហើយ​២​នាក់​ទៀត​បាត់​ខ្លួន ក្នុង​គ្រោះថ្នាក់​ភ្លើង​ឆាបឆេះ​នាវា​ដឹក​ប្រេង​មួយ​គ្រឿង ក្នុង​ដែនទឹក​ហុងកុង​។ ភ្លើង​ដែល​ឆាបឆេះ​នាវា​នោះ​ត្រូវ​បាន​ពន្លត់​ហើយ​។

Loading...

ប៉ូលិស​មូលដ្ឋាន​បញ្ជាក់​ថា​មនុស្ស​២៣​នាក់់​ដោយ​មួយ​ចំនួន​រង​ការ​រលាក ត្រូវ​បាន​ជួយ​សង្គ្រោះ ក្រោយ​ពី​ពួក​គេ​ធ្លាក់​ឬ​លោត​ចូល​ក្នុង​ទឹក​។ ក្នុង​ចំណោម​ពួក​គេ​៤​នាក់​រង​របួស​ដែល​ម្នាក់​របួសធ្ងន់​។ ពួក​អ្នក​ពន្លត់ភ្លើង​បាន​ប្រើ​ពេល​ដល់​ទៅ​៥​ម៉ោង ទើប​អាច​ពន្លត់ភ្លើង​បាន​ជោគជ័យ​។ នាវា​ដឹក​ប្រេង​ដែល​ឆេះ​នេះ​ចុះ​លេខ​នៅ​វៀតណាម ពេល​ភ្លើង​ឆេះ​កំំ​ពុង​ចាក់​ប្រេង នៅ​កន្លែង​មួយ​នា​ភាគ​ខាងត្បូង​កោះ​ឡា​ម​ម៉ា ស្ថិត​នៅ​ភាគ​និរតី​កោះ​ហុងកុង​។ ពួក​អ្នក​ពន្លត់ភ្លើង​និយាយ​ថា ពុំ​មានការ​ធ្លាយ​ចេញ​ប្រេង​ត្រូវ​បាន​កត់សម្គាល់​ឃើ​ញ្ឡើ​យមក​ដល់​យប់​ថ្ងៃ​ទី​៨​មក​រា​។

ការ​ប្រកាស​នេះ​នាំ​ឲ្យ​មានការ​ធូរស្បើយ​អារម្មណ៍ ពី​ការ​ភ័យ​ខ្លាច​ដល់​គ្រោះ​មហន្តរាយ​បរិស្ថាន​មួយ ក្នុង​តំបន់​សមុទ្រ​ដែល​មាន​នាវាចរណ៍​ដ៏​មមាញឹក​នោះ ហើយ​សម្បូរ​ពិសេស​ដោយ​អណ្ដើក​សមុទ្រ​។

មេបញ្ជាការ​ក្រុម​អ្នក​ពន្លត់ភ្លើង​លោក​YIU MEN YEUNG​និយាយ​ថា នាវា​នេះ​កំពុង​រៀបចំ​ចាក់​ប្រេង រួច​ពេល​បុគ្គលិក​ទាញ​ទុ​យ​យោ​ដើម្បី​បញ្ចូល​ប្រេង ស្រាប់តែ​មានការ​ផ្ទុះ​៣​កើតឡើង មុន​ពេល​នាវា​ឆាបឆេះ​។ នាវា​នេះ​ដែល​មក​ពី​កំពង់​ផែ​ឧស្សាហកម្ម​DONGGUAN​ភាគ​ខាងត្បូង​ចិន ហើយ​បើក​ឆ្ពោះទៅ​កាន់​ប្រទេស​ថៃ​នឹង​ពុំ​មាន​គ្រោះថ្នាក់​លិច​ឡើយ​។

យោង​តាម​អាជ្ញាធរ​ថា នាវា​ដឹក​ប្រេង​នោះ មាន​សមាជិក​ក្រុម​នាវិក​ជា​ជនជាតិ​វៀតណាម​២៥​នាក់​។ មុន​ពេល​ភ្លើង​ត្រូវ​បាន​ពន្លត់​បណ្ដា​រូបភាព​បង្ហាញ​នាវា​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​បញ្ចេញ​ផ្សែង​ខ្មៅ​យ៉ាង​ក្រាស់​។​ក្នុង​សេចក្ដី​ប្រកាស​មួយ​រដ្ឋាភិបាល​ក្រុង​ហុងកុង​បញ្ជាក់​ថា បណ្ដា​អ្នក​ពន្លត់ភ្លើង បាន​ប្រើ​យន្តហោះ​ដល់​ទៅ​៤​គ្រឿង តស៊ូ​ប្រឆាំង​អណ្ដាតភ្លើង​។ ម្យ៉ាងទៀត​នាវា​ពន្លត់ភ្លើង​៤​គ្រឿង ឧទ្ធម្ភាគចក្រ​១​គ្រឿង​និង​នាវា​ប៉ូលិស​១​គ្រឿង​ក៏​ស្ថិត​នៅ​ទីនោះ​ដែរ​។ នាវា​នេះ​ឈ្មោះ​AULAR FORTUNE​ដែល​ចារ​លើ​សំបក​របស់​វា​។ ផ្នែក​កិច្ចការ​សមុទ្រ​ក្រុង​ហុងកុង​គូសបញ្ជាក់​ថា នាវា​ដឹក​ប្រេង​នោះ​បាន​បញ្ចេញ​ប្រេង​អស់់ហើយ មុន​ពេល​មាន​គ្រោះថ្នាក់​ឆេះ​។ ប្រភព​ដដែល​បន្ត​ថា បណ្ដា​នាវា​ប្រឆាំង​ការ​បំពុល បាន​លើក​មក​ដល់ ហើយ​ពុំ​បាន​រក​ឃើញ​ការ​បំពុល​ប្រេង​ណាមួយ​នៅឡើយ​រហូត​មក​ទល់​ពេល​នេះ​៕ ដោយ​ខាន់ សុខឃន