គ្រោះថ្នាក់​ចរាចរ​មួយ​ថ្ងៃ​កើតឡើង​៦​លើក ស្លាប់​២​នាក់​របួសធ្ងន់​ស្រាល​៩​នាក់

147

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរ និង​សណ្តាប់ធ្នាប់ សាធារណៈ​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​ទូ​ទាំង​ប្រទេស​ថ្ងៃ​០៩ ខែមករា ឆ្នាំ​២០១៩ កើតឡើង​៦​លើក (​យប់​៤​លើក​) ស្លាប់​ប្រុស​២​នាក់ របួសធ្ងន់​៥​នាក់​(​ស្រី​១​នាក់​) របួសស្រាល​៤​នាក់​(​ស្រី​២​នាក់​)​។ មូលហេតុ​គ្រោះថ្នាក់ ៖ ល្បឿន​៣​លើក​ស្លាប់​១​នាក់​,​មិន​ប្រកាន់​ស្តាំ​១​លើក​ស្លាប់​១​នាក់​,​ប្រជែង​១​លើក​, ស្រវឹង​១​លើក​។ ម៉ូតូ​សរុប​ស្លាប់​២​នាក់ ម៉ូតូ​ស្លាប់​២​នាក់​(​មិន​ពាក់មួក​២​នាក់​)​។ គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ នឹង​ម៉ូតូ​២​លើក​,​ម៉ូតូ​នឹង​រថយន្ត​តូច​២​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​នឹង​រថយន្ត​ធំ​១​លើក​,​រថយន្ត​តូច​នឹង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​។

Loading...

បណ្តាល​ឲ្យ​ខូចខាត​យាន​១៣​គ្រឿង ក្នុង​នោះ​មាន ៖ ម៉ូតូ​៧​គ្រឿង​,​រថយន្ត​តូច​៤​គ្រឿង​, រថយន្ត​ធំ​២​គ្រឿង​។ យានយន្ត​បង្កហេតុ ម៉ូតូ​៣​លើក​,​រថយន្ត​តូច​១​លើក​,​រថយន្ត​ធំ​២​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ ៖ ផ្លូវជាតិ​៤​លើក​,​ផ្លូវ​ខេត្ត​២​លើក​។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន​៖ ខេត្តកំពង់ចាម​៣​លើក​ស្លាប់​១​នាក់​របួស​៥​នាក់ និង​ខេត្ត​មណ្ឌល​គី​រី​១​លើក​ស្លាប់​១​នាក់​។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៩ ៖ មធ្យោបាយ​គោលដៅ​២,៤២៤​គ្រឿង (​ម៉ូតូ​៥០%) មធ្យោបាយ​ល្មើស​៥៣៥​គ្រឿង​(៨២%) អប់រំ​១៥៩​គ្រឿង​(​ម៉ូតូ​៦៩%) មធ្យោបាយ​ពិន័យ​៣៧៦​គ្រឿង (​ម៉ូតូ​៨៦%)​។

លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​៦១​គោលដៅ ៖ ម៉ូតូ​ចូល​គោលដៅ​១,៣២២​គ្រឿង អប់រំ​១,២១០​គ្រឿង ពិន័យ​ចំនួន​សរុប​២២៥​គ្រឿង (​មួក​២៤៧​គ្រឿង កញ្ចក់​៨៣​គ្រឿង ស្រវឹង​០​គ្រឿង ផ្សេង​ៗ១៧​គ្រឿង​៕ ដោយ ៖ ទុ​យ ប៊ុ​ន​រី