កម្មករ​កម្មការិនី​រោងចក្រ​ប៉ៃ​ហុង រាប់រយ​នាក់​នាំ​គ្នា​បាតុកម្ម​តវ៉ា

213

ខេត្តស្វាយរៀង ៖ កម្មករ​កម្មការិនី​រោងចក្រ ប៉ៃ​ហុង ខេ​ម​បូ​.​ឯ​.​ក រាប់រយ​នាក់​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​រឿង ថៅកែ​រោងចក្រ ប៉ៃ​ហុង បញ្ឈប់​តំណាង​ក្រុម​កម្មករ​កម្ម​ការ​នី​ចំនួន​០៣​នាក់​ពី​ការងារ​ដោយ​គ្មាន​មូលហេតុ ធ្វើ​ឲ្យ​កម្មករ​កម្ម​ការ​នី​បាតុកម្ម​ទាមទារ​មិន​ឲ្យ​ថៅកែ​ក្រុមហ៊ុន​បញ្ឈប់​តំណាង​កម្មករ ហើយ​សុំ​ឲ្យ​អាជ្ញាធរ និង​ក្រុម​គណកម្មាធិការ​កណ្តាល​ដោះស្រាយ​ឲ្យ​កម្មករ​កម្មការិនី​បាន​ចូល​ធ្វើការ​ងារ​វិញ​។

Loading...

កម្មករ​កម្មការិនី ធ្វើ​បាតុកម្ម​នេះ​កើតឡើង​កាលពីរ​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​រហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០៩ មក​រា ២០១៩ ទើប​ឃើញ​មាន​លោក​អភិបាលរង​ខេត្ត និង​មន្ត្រី​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត ចុះ​ទៅ ជួប​តំណាង​ក្រុមហ៊ុន ប៉ៃ​ហុង ដើម្បី​ដោះស្រាយ​។ រហូត​មក​ដល់​វេលា​ម៉ោង​២ និង​៣០​នាទី រសៀល​នេះ ពុំ​ទាន់​ឈាន​ចូល​ដល់​កិច្ចព្រមព្រៀង​នៅឡើយ​ទេ​។ ចំណែក​កម្មករ​កម្មការិនី​នៅ​តែ​បន្ត ធ្វើ​កូដកម្ម​មិន​ទាន់​ចូល​ធ្វើការ​ដែរ​រហូត​ថៅកែរ​យល់ព្រម​ឲ្យ​តំណាង​កម្មករ​កម្ម​ការ​នី​ទាំង​០៣​នាក់​បាន​ចូល​ធ្វើការ​វិញ​ទើប​ព្រម​ចូល​ធ្វើការ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន