បើកបរ​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ម៉ូតូ​មួយ​គ្រឿង​ទៀត​បុក​រង​របួសធ្ងន់

148

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេ​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៩ មក​រា ២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៤ នៅ​ចន្លោះ​គីឡូម៉ែត្រ​១៥៧-១៥៨ ស្ថិត​ក្នុងភូមិ​មនោ​រម្យ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

Loading...

សមត្ថកិច្ច​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរ​នេះ រវាង​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ខាត់ ថុ​ល ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ​ដូងប្រេង (​របួសធ្ងន់​) មាន​ទិស​ដៅ​ឆ្លងផ្លូវ​ពី​លិចទៅ​កើត មក​ដល់​ចំណុច​ខាងលើ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត (​មិន​ស្គាល់​អត្តសញ្ញាណ​) បើកបរ​ទិស​ដៅ​ព្រះ​សីហ​នុ​-​ភ្នំពេញ បាន​បុក​ប៉ះ​រួច​ហើយ​ក៏​បើក​រត់គេច​បាត់​។ ក្រោយ​កើតហេតុ​ជន​រង​គ្រោះ បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​ពេទ្យ​ឯកជន​វាល​រេញ ហើយ​ករណី​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​តាម​នីតិវិធី​៕