ហ្នឹងហើយ​លទ្ធផល​ក្រុម​ទុច្ចរិត មេខ្លោង​ផ្តន្ទាទោស​១៥​ឆ្នាំ និង​បក្ខពួក​ម្នាក់​៣​ឆ្នាំ

231

ខេត្តកណ្តាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៩ នៅ​សាលាដំបូង​ខេត្តកណ្តាល ប្រកាស​សាលក្រម​សំណុំរឿង ក្រុម​ជួញដូរ​គ្រឿងញៀន និង​កាន់កាប់​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ដែល​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កណ្តា​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្តតាកែវ បង្ក្រាប​បាន​។ ក្នុង​ការ​ប្រកាស​សាលក្រម​មាន​លោក គឹ​ម ម៉េ​ង ជា​ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល និង​លោកស្រី ស៊ុន យឺត ជា​តំណាង​អយ្យការ​។ ក្រោយ​បញ្ចប់​លោក គឹ​ម ម៉េ​ង សម្រេច​ប្រកាស​ផ្តន្ទាទោស​ជនជាប់ចោទ ឈ្មោះ ហុង រ​ត្ថា ហៅ​(​ឌី​ត​) ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ចំនួន​១៥​ឆ្នាំ (​ជា​មេខ្លោង​) និង​ជនជាប់ចោទ​៥​នាក់​ទៀត ទី​០១-​ឈ្មោះ ស្រេង សំណាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រែក​ថី ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​។

Loading...

ទី​០២-​ឈ្មោះ ឡុ​ង គី​ម​ជី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​ត្រែង ឃុំ​សិ​ត្បូ ស្រុក​ស្អាង ខេត្តកណ្តាល​។ ទី​០៣-​ឈ្មោះ សុបិន រតនា ហៅ​(​ឌឹ​ក​) ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ព្រែក​តា​ព្រីង ឃុំ​សិ​ត្បូ ស្រុក​ស្អាង ខេត្តកណ្តាល​។ ទី​០៤-​ឈ្មោះ ព្រីង ភឿន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ទីលំនៅ​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល និង​ទី​០៦-​ឈ្មោះ អៀ អ៊ី​លិ​ង ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែ​កន​រិ​ន ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ក្នុង​ម្នាក់​ៗ០៣​ឆ្នាំ​។ សូម​រំលឹក​ថា នៅ​វេលា​ម៉ោង​១៦ និង​១៥​នាទី ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្អាង និង​ជំនាញ​ខេត្ត បាន​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) នៅ​ចំណុច​ភូមិ​ព្រែក​ថី ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​។

ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០៤​នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​១៧​កញ្ចប់​(​តូច​១៥ មធ្យម​២) ទូរ​សព្ទ័​ចំនួន ០២​គ្រឿង​ម៉ូតូ ចំនួន​០១​គ្រឿង កាំភ្លើង​កែ​ច្នៃ ចំនួន​០១​ដើម សម្ភារ​ប្រើប្រាស់ និង​វេច​ខ្ចប់​មួយ​ចំនួន​ទៀត​។ តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ ព្រីង ភឿន និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល និង​ខេត្តតាកែវ នៅ​វេលា​ម៉ោង​១២ និង​១០​នាទី ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ ខេត្តកណ្តាល សហការ​ជាមួយ កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​បន្ត​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ចំនួន​០២​នាក់​ទៀត នៅ​ចំណុច​ផ្ទះ​ឈ្មោះ អ៊ុ​ច ធី​វ ភេទ​ស្រី អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​រវាង ស្រុក​សំរោង ខេត្តតាកែវ បាន​ជន​ស​ង្ស​យ័​ឈ្មោះ ហុង រ​ត្ថា ហៅ​(​ឌី​ត​) ភេទ​ប្រុស និង​ឈ្មោះ អៀ អ៊ី​លិ​ង ភេទ​ស្រី បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន​៖

ថ្នាំ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​០៣​កញ្ចប់ (​ធំ​០២ មធ្យម​០១)​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន ចំនួន ០២​គ្រឿង​អាវុធ​ខ្លី​(K៥៤) ចំនួន​០២​ដើម និង​បង់​០២(​គ្រាប់កាំភ្លើង​K៥៤​ចំនួន ០៩​គ្រាប់ គ្រា​ប់ឡុក​កែ​ច្នៃ​ចំនួន​១៤​គ្រាប់ គ្រាប់​វាំង​ឌើ​ឡុ​ង​ចំនួន​១៤​គ្រាប់​) ម៉ូតូ​ចំនួន​០១​គ្រឿង​ប័ណ្ណបើកបរ​ចំនួន ០១​សន្លឹក​អត្តសញ្ញាណ​ខ្មែរ ចំនួន​០២​សន្លឹក​ប័ណ្ណ​សម្គាល់​យានយន្ត​ចំនួន ០៥​សន្លឹក ដាវ​ចំនួន ០១​ដើម ប្រាក់​ដុល្លារ​ចំនួន​១០០​ដុល្លារ ប្រាក់​រៀល​ចំនួន​១០​ម៉ឺន​រៀល សម្ភារ​ប្រើប្រាស់ និង​វេច​ខ្ចប់​មួយ​ចំនួន សរុប ឃាត់ខ្លួន​ជន​ស​ង្ស​យ័ ចំនួន​០៦​នាក់ (​ស្រី​១) ចាប់​យក​វត្ថុ​តាង ថ្នាំ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​២០​កញ្ចប់ (​ធំ​០២ មធ្យម​៣ តូច​១៥)​។

កាំភ្លើង​កែ​ច្នៃ ចំនួន​០១​ដើម ៣-​កាំភ្លើងខ្លី (K៥៤) ចំនួន​០២​ដើម និង​បង់​០២ (​គ្រាប់កាំភ្លើង​K៥៤​ចំនួន​០៩​គ្រាប់ គ្រា​ប់ឡុក​កែ​ច្នៃ​ចំនួន​១៤​គ្រាប់ គ្រាប់​វាំង​ឌើ​ឡុ​ង​ចំនួន​១៤​គ្រាប់​) ម៉ូតូ ចំនួន ០២​គ្រឿង ទូរ​សព្ទ័​ចំនួន ០២​គ្រឿង​ប័ណ្ណបើកបរ ចំនួន​០១​សន្លឹក អត្តសញ្ញាណ​ខ្មែរ ចំនួន ០២​សន្លឹក ប័ណ្ណ​សម្គាល់​យានយន្ត​ចំនួន​០៥​សន្លឹក​ដាវ ចំនួន​០១​ដើម​ប្រាក់​ដុល្លារ​ចំនួន​១០០​ដុល្លារ ប្រាក់​រៀល​ចំនួន​១០​ម៉ឺន​រៀល និង​ប្រដាប់​ប្រើប្រាស់​វេច​ខ្ចប់​មួយ​ចំនួន​៕ ដោយ ៖ ប៉ឹង ឆដា