រថយន្ត​ពីរ​គ្រឿង​បុក​គ្នា បណ្ដាល​ឲ្យ​បុរស​២​នាក់​រង​របួស

143

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ១៦៧-១៦៨ ស្ថិត​នៅ​ភូមិ អូរ​ឧក​ញ្ញ៉ា​ហេង ឃុំ​អូរ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។ មាន​ករណី​គ្រោះថ្នាក់ ចរាចរ​មួយ​បាន​កើតឡើង រវាង​រថយន្ត​១​គ្រឿង​ម៉ាក STERLING ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-0480 (​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន MING LIANG CO ,LTD) អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ឈប់​ចត​នៅ​លើ​ផ្លូវ​ខាងស្តាំ​ដៃ ដោយ​គ្មាន​ដាក់​សញ្ញា​សម្គាល់ មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ​ភ្នំពេញ​។

Loading...

ខណៈនោះ​មាន​រថយន្ត​០១​គ្រឿង​ម៉ាក Toyota Tacoma ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-9435 ដែល​មាន​ទិស​ដៅ​ស្របគ្នា បាន​បុក​ពីក្រោយ​តែ​ម្ដង អ្នកបើកបរ​ឈ្មោះ ទី ឃាត​សួ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ ជាងដែក មាន​ទីលំនៅ​ភូមិ បឹង​តា​ព្រហ្ម ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃ​នប់ រួម​ដំណើរ​០១​នាក់ ឈ្មោះ ឆាយ សុវណ្ណ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​នគរបាល មាន​ទីលំនៅ​ភូមិ​ស្រែ​ចាម​លើ ស្រុក​ព្រៃ​នប់​។ គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ ១-​ឈ្មោះ ទី ឃាត​សួ អ្នកបើកបរ​រថយន្ត TACOMA រង​របួសស្រាល​។

២-​ឈ្មោះ ឆាយ សុវណ្ណ អ្នក​រួម​ដំណើរ លើ​រថយន្ត TACOMA រង​របួស មធ្យម (​ជើង​ស្តាំ​) បាន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ឯកជន អមរា ស្ថិត​នៅ​ភូមិ​បត់​គគី ឃុំ​អូរ​ឧក​ញ្ញ៉ា​ហេង​។ ចំណែក​អ្នកបើកបរ​រថយន្ត​ធុន​ធំ រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​។ រីឯ​វត្ថុ​តាង​រថយន្ត​ចំនួន​០២​គ្រឿង បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​៕ ដោយ ៖ ហ៊ុយ ចាន់​ធួន