រថយន្តក្រុង​ដឹក​អ្នកដំណើរ​កា​ពី​តូ​ល បើក​កៀរ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ

222

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោគ​ជាំ​បើករថយន្ត​ក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​កា​ពី​តូ​ល មួយ​គ្រឿង បើក​បំពាន​ភ្លើង​សញ្ញា​ចរាចរ​ទៅ​បុក​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​ទៀត​ដែល​កំពុង​ឈប់​ស្តុ​ប នៅ​ត្រង់​ចំណុច​ស្តុ​ប​ត្រឡោក​បែក តាម​បណ្ដោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។ ភ្លាម​នោះ​រថយន្តក្រុង​ព្យាយាម​បើក​រត់គេច​ខ្លួន​ទៅ​ឈប់​នៅ​ខាង​មុខ​ចំណតរថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​កា​ពី​តូ​ល ក្បែរ​នឹង​ក្រុមហ៊ុន លី​ហួរ ដែល​នៅ​តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៩​។

Loading...

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-2034 និង​មាន​បុរស​នារី​ចំនួន​បី​នាក់​ទៀត​រួម​ដំណើរ​ជាមួយ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៩៨ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះ​មក​ដល់​ចំណុច​ស្តុ​ប​ត្រឡោក​បែក ដែល​ជា​កន្លែង​កើតហេតុ រថយន្ត​ខាងលើ​ក៏​បាន​ឈប់​រង់ចាំ​ស្តុ​ប​បៃតង ខណៈ​ពេល​នោះ​ក៏​ស្រាប់តែ​មាន​រថយន្តក្រុង ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ទៀត ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3A-7314 ជា​ប្រភេទ​៤២​កៅអី របស់​ក្រុមហ៊ុន​កា​ពី​តូ​ល បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ជោគ​ជាំ ស្រប​ទិស​គ្នា​មក​ពីក្រោយ បាន​ព្យាយាម​បើក​រុល​ខាងឆ្វេង​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ខាងលើ ទាំង​បំពាន​ភ្លើង​សញ្ញា​ចរាចរ​។ រួច​ក៏​បណ្ដាល​ឲ្យ​កៀរ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ចំកាង​ខាងក្រោយ​ចំហៀង​ខាងឆ្វេង​រង​ការ​ខូចខាត បាន​ព្យាយាម​បើក​រត់គេច​ចេញពី​កន្លែង​កើតហេតុ​។

ភ្លាម​ៗ​នោះ​រថយន្ត​រង​គ្រោះ​ក៏​បាន​បើក​ដេញ​តាម មក​ពីក្រោយ​រថយន្ត​បង្ក​រហូត​ទៅ​ដល់​ខាង​ចំណតរថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​កា​ពី​តូ​ល​ខាងលើ ទើប​រថយន្ត​បង្ក​ព្រម​ឈប់​រថយន្ត ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​បង្ក​មិន​បាន​ចុះ​មក​ធ្វើការ​ដោះស្រាយ​គ្នា​ជាមួយ​រថយន្ត រង​គ្រោះ​នោះ​ទេ ថែម​ទាំង​ដេក​លក់​នៅ​ក្នុង​រថយន្ត​ថែម​ទៀត​ផង​។ បន្ទាប់​មក​ក៏​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ដាស់​អ្នកបើកបរ​រថយន្ត​អោយ​ចុះ​មក​ដោះស្រាយ​គ្នា​។

ប៉ុន្តែ​ខណៈ​ពេល​ដែល​អ្នកបើកបរ រថយន្ត​បង្ក​រូប​នោះ ចុះ​មក​ពីលើ​រថយន្ត​បែរជា​ធ្វើ​ដូច​ជា​មិនដឹង​រឿង និង​ប្រកែក​ថា មិន​បាន​បើករថយន្ត​កៀរ​រថយន្ត រង​គ្រោះ​នោះ​ទេ​ព្រោះ​គាត់​មិន​បាន​បើក​ទៅ​ណា​ទេ​។ ក្រោយ​ការ​ឈ្លោះប្រកែក​គ្នា​រហូត​អស់​រយៈពេល​ប្រមាណ​១​ម៉ោង ក្រោយមក​ដោយ​ភាគី​ខាង​រថយន្ត​រង​គ្រោះ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​ក៏​ព្រម​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ដោយ​ត្រឹម​ពាក្យសុំ​ទោស​របស់​អ្នកបើកបរ​រថយន្ត​បង្ក​៕ ដោយ ៖ យឹ​ម ឈឿ​ន